ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១៥ ខែកុម្ភៈនេះ បានប្រកាសស្តីអំពីការរកឃើញមេរោគកូវីដ១៩ បម្លែងខ្លួនថ្មីចំនួន៣ករណី នៅលើខ្លួនជនបរទេស៣នាក់ ដែលបានមកដល់ប្រទេសកម្ពុជា។មេរោគកូវីដ១៩ បម្លែងខ្លួនថ្មីនេះ ត្រូវបានរកឃើញនៅលើខ្លួនជនជាតិឥណ្ឌា២នាក់ និងជនជាតិចិន១នាក់។
ក្រសួងសុខាភិបាលបានគូសបញ្ជាក់ថា នៅថ្ងៃទី ១៤ កុម្ភៈ វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានរកឃើញករណីឆ្លងវីរុសកូវីដ-១៩ដែលមានបំប្លែងខ្លួនថ្មី ក្នុងចំណោមអ្នកដំណើរចូលមកកម្ពុជាក្នុងនោះមាន៖ ជនជាតិឥណ្ឌាចំនួន២នាក់ និងជនជាតិចិនម្នាក់។
បើតាមក្រសួងសុខាភិបាល អ្នកដំណើរទំាង៣នាក់នេះ ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។