Cctime 6monthsfree desktop
Cc times  web banner kh (2)

ដើមឬស្សីរាប់ម៉ឺនដើមត្រូវបានដាំក្នុងដែន«រាជិនីលង្វែក»ថ្មីក្នុងថ្ងៃទី ១៤ កុម្ភៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកជំទាវឧកញ៉ា សៀង ចាន់ហេង ស្ថាបនិក«រាជិនីលង្វែក» និងអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ 

កណ្ដាល៖ ដើមឬស្សីជាច្រើនម៉ឺនដើម ត្រូវបានយកទៅដាំក្នុងដែន«រមណីយដ្ឋានរាជិនីលង្វែក»ដែលស្ថិតក្នុងស្រុកពញាឭ ខេត្តកណ្ដាល។ពិធីដាំដើមឬស្សីនេះ គឺធ្វើឡើងនៅក្នុងថ្ងៃ១៤ កុម្ភៈ ជាថ្ងៃទិវានៃក្តីស្រឡាញ់។

លោកជំទាវឧកញ៉ា សៀង ចាន់ហេង ស្ថាបនិក«រាជិនីលង្វែក» និងអគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានលើកឡើងថា ការបង្កើត«រមណីយដ្ឋានរាជិនីលង្វែក»នេះឡើង ក្នុងគោលបំណងសំខាន់គឺចង់រក្សានូវស្នាដៃនេះ ទុកឱ្យ កូន ចៅជំនាន់ក្រោយបានស្គាល់ និងសិក្សារៀនសូត្រ អំពីវប្បធម៌ធម្មជាតិ និងទីតាំងភូមិសាស្ត្រនៃរមណីយ ដ្ឋានប្រវត្តសាស្ត្រសម័យលង្វែក។ហើយចំពោះអ្នកដែលបាន ចូលរួមដាំដើមឬស្សី ជាមួយនិងចារឹកឈ្មោះលើផ្ទាំងសិលា គ្រាន់ទុកជាអនុស្សាវរីយ៍សម្រាប់កូនចៅជំនាន់ក្រោយ។

«រមណីយដ្ឋានវប្បធម៌រាជិនីលង្វែក» នឹងមានបញ្ចូលសំណង់សាសនាធ្វើពីថ្មភក់ ថ្មបាយក្រៀម និងសារមន្ទីរសម្រាប់ផ្សព្វផ្សាយវប្បធម៌ខ្មែរ។ មិនតែប៉ុណ្ណោះ លោកជំទាវ សៀង ចាន់ហេង មានគម្រោងបង្កើតសួនដើមឈើគ្រប់ប្រភេទ សួនផ្ការីកគ្រប់រដូវ នៅក្នុងរមណីយដ្ឋាននេះផងដែរ។ ប្រជាជនខ្មែរ ពិសេសសិស្ស និស្សិត អាចមកទស្សនា និង សិក្សារៀនសូត្រអំពីវប្បធម៌ ធម្មជាតិ ភូមិសាស្ត្រនៃប្រទេសកម្ពុជានៅរមណីយដ្ឋាននេះបាន។

គួរបញ្ជាក់ថា ក្រៅពីនេះនៅក្នុងគម្រោងរមណីយដ្ឋានប្រវត្តិសាស្ត្រដ៏ធំនេះ ក៏មានគម្រោងតំបន់ហាងអាហារ តំបន់ផាប់ស្ទ្រីត ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិចូលទស្សនាកម្សាន្ត។ គម្រោងនេះនិងមិន អនុញ្ញាតឱ្យរថយន្តចូលរញ៉េរញ៉ៃទេ ដោយមាន ការរៀបចំចំណតរថយន្តសម្រាប់ភ្ញៀវ ហើយភ្ញៀវ អាច បន្តចូល ទីតាំងដោយជិះរទេះគោ ឬ ឡូរីជាដើមតាមផ្លូវដែលមានបង្កើតឡើងពីថ្មបាយក្រៀម ៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង