Cctime 6monthsfree desktop
Cc times  web banner kh (2)

The Cambodia China TimesចុះMOUសហការជាមួយគេហទំព័រPropertyarea.asia

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ពិធីចុះហត្ថលេខានេះ បានធ្វើឡើងដោយលោកយិន លាងគង់(ខាងឆ្វេង) ជាសហស្ថាបនិក និងជាអគ្គនាយកក្រុមហ៊ុនProperty Media Co, Ltd និង លោកផ្លុង វិចិត្រ(ខាងស្តាំ) អគ្គនាយកក្រុមហ៊ុន CC-TIMES MEDIA CO, LTD។

ភ្នំពេញៈ គេហទំព័រPropertyarea.asia បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយសារព័ត៌មានThe Cambodia China Times(CCTIMES) ដើម្បីសហការគ្នាលើការផ្លាស់ប្តូរព៌តមាន និងការសហការគ្នាក្នុងភាពជាដៃគូលើការលក់ពាណិជ្ជកម្មរួមគ្នា។

ស្ថាប័នព៌តមានឈានមុខគេទាំងពីរនេះ មានការផ្សព្វផ្សាយលើទម្រង់ព៌តមានស្រដៀងគ្នា ដោយផ្តោតភាគច្រើនលើវិស័យសេដ្ឋកិច្ច រួមមាន ហិរញ្ញវត្ថុ អចលនទ្រព្យ និងទិដ្ឋភាពទូទៅនៃសេដ្ឋកិច្ចកម្ពុជា។

យោងតាមកិច្ចព្រមព្រៀងនៃអនុស្សរណៈនេះ បានចែងលើចំណុចមួយចំនួនដូចជាទី១ ស្ថាប័នព័ត៌មានទាំងពីរ នឹងជួយលើការផ្សព្វផ្សាយពីសកម្មភាពនៃស្ថាប័ន និងការផ្សព្វផ្សាយពាណិជ្ជកម្មរបស់គ្នាទៅវិញទៅមក ទី២ ស្ថាប័នទាំងពីរនឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក តាមរយៈការលក់ពាណិជ្ជកម្មសំរាប់គ្នា ដោយភាគីនិមួយៗបានទទួលកម្រៃជើងសារ២០ភាគរយ នៃតម្លៃពាណិជ្ជកម្ម ដែលភាគីទាំងពីរផ្តល់ឲ្យគ្នាទៅវិញទៅមក។

ទី៣ ភាគីទាំងពីរនឹងជួយផ្សព្វផ្សាយ ពីសកម្មភាពរបស់គ្នាទៅវិញទៅមក សំដៅបង្កើនកេរ្ត៍ឈ្មោះ និងកិត្យានុភាពរវាងស្ថាប័នរបស់់យើងទាំងពីរ និងទី៤ ភាគីទាំងពីរនឹងរួមចំណែកជួយគ្នា លើការបណ្តុញបណ្តាល និងការជួយគ្នាលើការងារផ្សេងៗ ដើម្បីពង្រីកសក្តានុពល និងឧត្តមភាពនៃក្រុមហ៊ុនទាំងពីរ។

សហស្ថាបនិក និងជាអគ្គនាយកគេហទំព័រPropertyarea.asia លោកយិន លាងគង់បានមានប្រសាសន៍ ក្នុងពិធីចុះហត្ថលេខាជាមួយលោកផ្លុង វិចិត្រអគ្គនាយកសារព៌តមានThe Cambodia China Timesនាព្រឹកថ្ងៃទី៩ កុម្ភៈនេះថា ការសហការគ្នានេះជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការជម្រុញការរីកចម្រើនរបស់គ្នាទៅវិញទៅមក ដោយយើងឈរលើមូលដ្ឋាននៃភាពឈ្នះ ឈ្នះទាំងអស់គ្នា។

លោកបន្តថា “ការប្រកួតប្រជែងមិនធ្វើឲ្យយើងរីកចម្រើនទេ គឺមានតែការសហការប៉ុណ្ណោះទើបយើងអាចដើរទៅមុខបានឆ្ងាយ និងរីកចម្រើនរួមគ្នា”។លោកបន្តថា “ដោយហេតុនេះហើយ យើងនឹងបង្កើតតម្លៃកញ្ចប់ពាណិជ្ជកម្មរួមគ្នា ដើម្បីផ្តល់ជម្រើសដល់អតិថិជនដៃគូរបស់យើង អាចប្រើប្រាស់សេវាកម្មរបស់យើង បានគ្រប់ជ្រុងជ្រោយនិងមានប្រសិទ្ឋភាពខ្ពស់”។

ជាមួយគ្នានេះ លោកផ្លុង វិចិត្រអគ្គនាយកសារព័ត៌មានThe Cambodia China TIMESបានមានប្រសាសន៍ថា ការរីកចម្រើនរួមគ្នា ក្នុងភាពជាដៃគូ យើងសង្ឃឹមថានឹងផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមក សំដៅរួមចំណែកផ្សព្វផ្សាយព៌តមាន មានលក្ខណៈវិជ្ជមានដល់ប្រជាពលរដ្ឋ និងជួយដៃគូពាណិជ្ជកម្មរបស់យើង អាចផ្សព្វផ្សាយព៌តមានបានទូលំទូលាយក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ អចលនទ្រព្យនៅកម្ពុជា។

លោកបន្តថា“យើងសង្ឃឹមថាឆ្នាំ២០២១ ក្រោយចូលឆ្នាំប្រពៃណីចិន ដែលនឹងមកដល់នាពេលខាងមុខ យើងនឹងអាចមើលឃើញភាពរីកចម្រើនរួមគ្នា និងជោគជ័យទាំងអស់គ្នា”។

ក្រុមហ៊ុនសារព័ត៌មាន CC-TIMES MEDIA CO.LTD ហើយបច្ចុបន្បក្រុមហ៊ុនមានប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត ដូចជាកាសែតភាសាចិនដែលមានឈ្មោះថា «សារព័ត៌មានពាណិជ្ជកម្ម»​ គេហទំព័រព័ត៌មានភាសាចិន (www.cc-times.com) គេហទំព័រព័ត៌មានជាភាសាខ្មែរ (kh.cc-times.com) Appព័ត៌មានភាសាខ្មែរ និងAppព័ត៌មានភាសាចិន ព័ត៌មានភាសាចិនផ្សាយតាមបណ្តាញ WeChat ហើយបានបោះពុម្ភផ្សាយទស្សនាវដ្តីសេដ្ឋកិច្ចប្រចាំខែជាភាសាចិន​តែមួយគត់នៅកម្ពុជា៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: The Cambodia China Times Propertyarea.asia
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង