Cctimesw1140xh150cm copy

ឯកឧត្តមវេង សាខុន៖ការឱ្យវៀតណាម​​នាំត្រីចូលវិញ​​ដោយសារការផ្គត់ផ្គង់​​ក្នុងស្រុក​ជួបបញ្ហាខ្លះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ 

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេស​វៀតណាមវិញ ក្រោយមានការផ្អាកនាំចូលត្រីទាំងបួនប្រភេទនេះ អស់រយៈពេលជិតមួយខែកន្លងមក។ការអនុញ្ញាតនេះ ដោយសារការផ្គត់ផ្គង់ក្នុងស្រុកជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗដែលអាចជះឥទ្ធិពលទៅដល់ការផ្គត់ផ្គង់សេចក្តីត្រូវការលើទីផ្សារ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ការសម្រេចអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញ គឺបន្ទាប់ពីក្រសួងទទួលសំណូមពរមួយចំនួនពីខាងអាជីវករដែលនាំចូលផលិតផលជលផលថា៖ ការប្រមូលទិញផលិតផលក្នុងស្រុកមានការជួបប្រទះនឹងបញ្ហាប្រឈមខ្លះៗដែលអាចជះឥទ្ធិពលទៅដល់ការផ្គត់ផ្គង់សេចក្តីត្រូវការលើទីផ្សារក្នុងស្រុក។

ទន្ទឹមនឹងនេះការរៀបចំបណ្តាញហេដ្ឋារចនាសម្ព័ន្ធរបស់សមាជិកសមាគមន៍នូវមិនទាន់មានលក្ខណៈគ្រប់គ្រាន់ក្នុងការប្រមូលផ្តុំផលិតផល ដោយសមាគមន៍វារីវប្បករទើបតែចាប់បដិសន្ធិឡើង នៅថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅនេះ ។

បើតាមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្ម ក្នុងគោលបំណងបញ្ជៀសបាននូវបញ្ហាប្រឈមដូចបានជម្រាបជូនខាងលើ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សហការជាមួយក្រសួងពាក់ព័ន្ធ បានរៀបចំកិច្ចប្រជុំជាបន្ទាន់មួយដើម្បីស្វែងរកដំណោះស្រាយ ហើយបានឈានទៅដល់ការរៀបចំ វិធានការដោយអនុញ្ញាតឱ្យនាំចូលត្រីប្រា ត្រីពោ ត្រីអណ្ដែង និងត្រីឆ្តោ ពីប្រទេសវៀតណាមវិញ តាមតម្រូវការជាក់ស្តែង ក្នុងស្រុក ដោយអនុលោមតាមច្បាប់ និង លិខិតបទដ្ឋានគតិយុត្តជាធរមាននានា។

ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមថា៖ សាធារណជនទាំងអស់ ជាពិសេស សមាគមន៍វារីវប្បករ និងអាជិករនាំចូល និងនាំចេញ ផលិតផលជលផលបានយល់បន្ថែមនូវអ្វីដែលជាវិធាន និងដំណោះស្រាយ ឈ្នះ ឈ្នះ របស់ដែលបានដាក់ចេញកន្លងមក ។

តែយ៉ាងណាក៏ដោយ ក្រសួងបានណែនាំដល់រដ្ឋបាលជលផល ត្រូវមានវិធានការសម្រង់ផលស្តុកត្រីនៅក្នុងព្រះរាជាណាចក្រប្រទេសកម្ពុជាឲ្យបានប្រកដប្រជា ដើម្បីឈានទៅដល់ការគ្រប់គ្រងបានពេញលេញ រវាងការផ្គត់ផ្គង់ និងតម្រូវការលើទីផ្សារ, (២) ចងក្រងបណ្តុំវារីវប្បករនៅតាមបណ្តាខេត្ត ជាមួយនឹងជួយកសាងសមត្ថភាព និងហេដ្ឋារចនាសម្ព័ន្ធ គាំទ្រដល់ទីផ្សារ, (៣) ការដាក់ចេញនូវវិធានការនានាក្នុងការបង្កលក្ខណៈងាយស្រួលក្នុងត្រួតពិនិត្យផលិតផលនាំចូលទៅតាមតម្រូវការពិតប្រាកដ ទាំងបរិមាណ និងគុណភាព ដោយអនុលោមទៅតាមច្បាប់ និងលិខិបទដ្ឋានគតិយុត្តជាធរមាន ។

គួរបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសវៀតណាមបាននាំចេញផលិតផលជលផលមានតម្លៃប្រមាណ ៦០ លានដុល្លារអាមេរិកមកប្រទេសកម្ពុជាជារៀងរាល់ឆ្នាំ។ ទោះបីប្រទេសកម្ពុជាមិនមែនជាទីផ្សារសំខាន់នៃផលិតផលជលផលរបស់វៀតណាមក៏ដោយតំរូវការនាំចូលមានស្ថេរភាពរបស់ខ្លួនបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍពាណិជ្ជកម្មឆ្លងដែនក៏ដូចជាការបង្កើតការងារ និងការបង្កើតប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   sep 2024
ពាក្យទាក់ទង: វៀតណាម ត្រី
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង