ស្ទឹងត្រែង៖មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង សហការជាមួយមន្រ្តីជំនាញនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងនៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ បានចុះរុករកឃើញ «ប្រាសាទបុរាណ» មួយកន្លែង ស្ថិតក្នុងភូមិឫទ្ធីសែនជ័យ១ ឃុំអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
តាមការបកស្រាយជាបឋមរបស់លោកប្រធានករិយាល័យបេតិកភ័ណ្ឌ នៃមន្ទីរវប្បធ៌ម និងវិចិត្រសិល្បៈខេត្ត បានឱ្យដឹងថា៖ ប្រាសាទនេះ កសាងឡើងក្នុងសតវត្សន៍ទី៦ មុនសម័យអង្គរវត្ត ហេីយមន្រ្តីជំនាញ បានប្រទះឃើញស្រះទឹកបុរាណមួយកន្លែងទៀតដែរ ដែលមានចម្ងាយពីប្រាសាទនោះ២៥០ម៉ែត្រ។ ជាក់ស្ដែងប្រាសាទនោះមានសភាពបាក់បែក និងមានការកំណាយរូងចុះទៅខាងក្រោម និងមានចម្ងាយពីរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចម្ងាយ១៣០ម៉ែត្រ។