Yearendyearend1140x150

ទូតចិន៖«វ៉ាក់សាំងចិន ៦០ម៉ឺនដូស»នឹងមកកម្ពុជានៅចុងសប្តាហ៍នេះ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រាប់ពីឆ្វេងគឺ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងសម្តេច ទៀ បាញ់។

ភ្នំពេញ៖ វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩ ដំបូងចំនួន៦០ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកមកដល់ប្រទេសកម្ពុជានៅចុងសប្តាហ៍នេះ។នេះបើតាមការអះអាងរបស់លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងក្នុងកម្មវិធីជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ នៅរសៀលថ្ងៃទី ៣ កុម្ភៈ ឆ្នាំ២០២១។

លោក Wang Wentian បានថ្លែងថា "ទោះបីប្រទេសចិនកំពុងប្រឈមនឹងជំងឺកូវីដ-១៩ តែប្រទេសបានសម្រេចថានឹងផ្តល់វ៉ាក់សាំងចំនួន៦០ម៉ឺនដូសដល់ប្រទេសកម្ពុជាជាដំណាកកាលដំបូង ហើយមានផែនការនៅចុងសប្តាហ៍នេះនឹងប្រើប្រាស់យន្តហោះពិសេសរបស់ចិនដឹកមកដល់ប្រទេសកម្ពុជានៅចុះសប្តាហ៍នេះ"

សូមជម្រាបជូនថា ប្រទេសចិនបានសន្យាផ្ដល់ជូននូវវ៉ាក់សាំងសម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩ដល់កម្ពុជាចំនួន១លានដូស។ ទន្ទឹមនឹងនេះ ពលរដ្ឋដែលស្ថិតក្នុងបញ្ជីអាទិភាពនឹងទទួលបានការចាក់មុនគេចំនួន ៥០ ម៉ឺននាក់ដំបូង។សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅពេលថ្មីៗនេះ បានថ្លែងថា សម្តេចនឹងទៅទទួលវ៉ាក់សាំងរបស់ចិននៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង