Cctime 6monthsfree desktop
Cc times  web banner kh (2)

សម្តេចហ៊ុនសែនផ្តល់«អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ»ដល់និស្សិត១០០នាក់តម្តៃជាង​១ម៉ឺន​ដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យ​ឌីជីថល​តេជោ​ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងប្រៃណីយ៍ និងគមនាគមន៍។

ក្រសួងប្រៃណីយ៍ និងគមនាគមន៍ បានឱ្យដឹងថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចផ្តល់ “អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ Techo Digital Talent Scholarship” ចំនួន ១០០ កន្លែង ដែលមានតម្លៃ ១៧.០០០ ដុល្លារ ក្នុងនិស្សិតម្នាក់សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថលនៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីថលកម្ពុជា (អតីតវិទ្យាស្ថានជាតិ NIPTICT) មក បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីសំណាក់យុវជនយុវនារីយើងមកលើកម្មវិធីអាហារូបករណ៍នេះ។

បើតាមក្រសួងប្រៃណីយ៍ និងគមនាគមន៍ គិតត្រឹមថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាទទួលបានបេក្ខជន ដាក់ពាក្យសរុបចំនួនរហូតដល់ ២.២០៧នាក់ ក្នុងនោះមានបេក្ខនារីចំនួន ៨៣៤នាក់។


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង