Cctime 6monthsfree desktop
Cc times  web banner kh (2)

រដ្ឋបាលខេត្តកំពតទទួលចំណូលសួយសាររ៉ែសំណង់បានជិត៦លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

កំពត៖ ឆ្នាំ២០២០ រដ្ឋបាលខេត្តកំពតទទួលចំណូលសួយសាររ៉ែសំណង់បានប្រមាណជិត៦លានដុល្លារ ដោយក្នុងនោះមានការប្រមូលពីអាជ្ញាប័ណ្ណសរុបមានចំនួន៥៤រួមមាន អាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម ចំនួន ២៩ អាជ្ញាបណ្ណឧស្សាហកម្មអាជីវកម្មធនធានរ៉ែ (ថ្មកំបោរ)ចំនួន ០៦ អាជ្ញាបណ្ណរុករកនិងសិក្សាស្រាវជ្រាវចំនួន ០១ និង អាជ្ញាបណ្ណសិប្បកម្មធនធានរ៉ែចំនួន ១៨។

ជាមួយគ្នានេះ ក្រុមហ៊ុនមកធ្វើការវិនិយោគនៅខេត្តកំពតមានចំនួន ៣៥ ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនវិនិយោគវិស័យកសិ-ឧស្សាហកម្មចំនួន ០៤ កំពង់ផែខ្នាតតូចចំនួន ០៥ ឧស្សាហកម្មចំនួន ០៩ ទេសចរណ៍-សណ្ឋាគារចំនួន ១០ ភោជនីយដ្ឋានចំនួន ០១ ថាមពលចំនួន ០៣ តំបន់សេដ្ឋកិច្ច ពិសេសចំនួន ០២ ផលិតនិងកែច្នៃផលិតផលសមុទ្រចំនួន ០១។

ឧស្សាហកម្មធុនធំ សហគ្រាសធុន តូច មធ្យម និងសិប្បកម្ម សរុបចំនួន ២.៨៨៧មូលដ្ឋាន មានច្បាប់អនុញ្ញាតចំនួន ១៨៩មូលដ្ឋាន ក្នុងនោះ ឧស្សាហកម្មធុនធំ ២៤មូលដ្ឋាន សហគ្រាសធុនតូច និងមធ្យម ៤៩មូលដ្ឋាន សិប្បកម្មសរុប ២.៨១៤មូលដ្ឋាន មានច្បាប់អនុញ្ញាតិចំនួន ១១៦មូលដ្ឋាន ដែលចេញលិខិតអនុញ្ញាតប្រកបអាជីវកម្ម សេវាកម្ម ពាណិជ្ជកម្ម សរុបបានចំនួន ៦៧៧ច្បាប់៕​

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង