Khmer suport khmer cc time

ពលរដ្ឋ និងយុវជនជិត៣០០០នាក់ បានចូលរួម ក្នុងយុទ្ធនាការ ភ្នំពេញស្អាត ជំរុញការគិតវិជ្ជមានក្នុងសង្គម និង បង្កើតទម្លាប់នៃការគិតស្អាត

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

យុទ្ធនាការ«ភ្នំពេញស្អាត» ឆ្នាំ២០២៦ ក្រោមប្រធានបទ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» បានចាប់ផ្ដើមហើយ នៅល្ងាចថ្ងៃទី២៧ ខែវិច្ឆិកា នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ព្រឹត្តិការដ៏ពិសេសនេះ រៀបចំឡើងក្នុងគោលបំណងបន្តលើកកម្ពស់ការអនុវត្តសមាធិ ដើម្បីពង្រឹងស្មារតីឱ្យរឹងមាំ បណ្តុះចិត្តឱ្យស្ងប់ស្រឡះ ជ្រះថ្លា ជំរុញការគិតវិជ្ជមានក្នុងសង្គម និង បង្កើតទម្លាប់នៃការគិតស្អាត ដើម្បីខ្លួនឯង ដើម្បីគ្រួសារ ដើម្បីកម្ពុជា។

សម្រាប់យុទ្ធនាការឆ្នាំនេះ ធ្វើឡើងដោយមានការអញ្ជើញចូលរួមរបស់ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងប្រធានក្រុមប្រឹក្សាភិបាលគម្រោង«ស្អាត» ព្រមទាំងការប្រទានឱវាទដោយ សម្តេច គូ សុភាព សមាជិកថេរសភានៃព្រះពុទ្ធសានានៃកម្ពុជា និងការធ្វើពិធីសមាធិ «ចិត្តស្អាត ខ្មែរស្អាត ដើម្បីកម្ពុជា» ដោយលោក នឹម ឈុន្នី និងមានប្រជាពលរដ្ឋ និងយុវជន ចូលរួមជិត ៣,០០០នាក់ផងដែរ។ 


Khcct banner

អត្ថបទទាក់ទង