Yearendyearend1140x150

គ្រឹះស្ថានសិក្សា៤៦បន្តបិទទ្វារ ខណៈសិស្ស៣លាន៥សែននាក់ចុះឈ្មោះចូលរៀនបវេសនកាលថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ការចុះឈ្មោះចូលរៀនបវេសនកាលថ្មីរបស់សិស្សនៅកម្ពុជា 

ភ្នំពេញ៖ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី ១១ មករា បានប្រកាសបើកបវេសនកាលថ្មី ហើយមកដល់ពេលនេះ មានសិស្សប្រមាណ៣លាន៥សែននាក់ បានចុះឈ្មោះចូលរៀននៅតាមគ្រឹះស្ថានសិក្សានៅទូទាំងប្រទេស ខណៈគ្រឹះស្ថានសិក្សាចំនួន៤៦ទៀតកំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក។

លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ បានប្រាប់ស៊ីស៊ីថាមស៍ថា តាំងពីការបើកបវេសនកាលថ្ងៃទី១១ ខែមករា ឆ្នាំ២០២១មក គ្រឹះស្ថានសិក្សានៅទូទាំងប្រទេសមានដំណើរការជាប្រក្រតី មានសិស្សប្រមាណ៣លាន៥សែននាក់ បានចុះឈ្មោះចូលរៀន ដោយមានការអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវវិធានការសុវតិ្ថភាពសុខភាព។

លោកបន្តថា គិតត្រឹម ២២ មករា ២០២១ នៅទូទាំងប្រទេសមានគ្រឹះស្ថានសិក្សាចំនួន ៤៦ កំពុងប្រើប្រាស់ជាមណ្ឌលចត្តាឡីស័ក។ ក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងបន្តពិនិត្យ និងប្រមូលផ្តុំគ្រឹះស្ថានឧត្តមសិក្សាជាមណ្ឌលចត្តាទ្បីស័ក ដើម្បីផ្តល់លទ្ធភាពឲ្យសិស្សបានចូលរៀននៅគ្រឹះស្ថានសិក្សារបស់ខ្លួនជាបន្តបន្ទាប់តាមទិដ្ឋភាពជាក់ស្តែង ជាពិសេស ក្រោយពីមានការបាញ់ថ្នាំរំងាប់មេរោគរួចរាល់ តាមវិធានការណ៍របស់ក្រសួងសុខាភិបាល។

បើតាមអ្នកនាំពាក្យដដែល គ្រិះស្ថានសិក្សា ទាំង ៤៦ នោះ គឺមានសាលាបឋមសិក្សាចំនួន ១៦, អនុវិទ្យាល័យ ចំនួន ៨ និង វិទ្យាល័យចំនួន ២២ ដែលស្ថិតនៅខេត្តឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង សៀមរាប ព្រះវិហារ ពោធិ៍សាត់ ត្បូងឃ្មុំ កំពង់ឆ្នាំង និង កំពត ។

តែយ៉ាងណាក៏ដោយ បើទោះបីគ្រិះស្ថានសិក្សាទាំង៤៦បានបិទ តែពុំមានការប៉ះពាល់ដល់ដំណើរការសិក្សារបស់សិស្ស នៃគ្រឹះស្ថានសិក្សាទាំង ៤៦ ខាងលើទេ ដោយសាលារៀនដែលមានសិស្សតិចបានផ្ញើសិស្សនៅសាលាផ្សេងដែលមានទីតាំងនៅក្បែរនោះ ចំពោះសាលាដែលមានសិស្សច្រើនគឺត្រូវបានរៀបចំឲ្យរៀនតាមក្រុមតូចៗ និងរៀនតាមអនឡាញ និងអនុវត្តនូវវិធានការសុវត្ថិភាព និងសុខភាពយ៉ាងខ្ជាប់ខ្ជួន ឬ មួយក៏សាលាខ្លះទៀតបានប្រើប្រាស់ផ្ទះ នាយក ផ្ទះនាយករង ឬ ផ្ទះគ្រូបង្រៀន ដែលជិតនោះដើម្បីឲ្យសិស្សមករៀន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង