ភ្នំពេញ៖ ក្រសួងទេសចរណ៍ សហការជាមួយក្រុមហ៊ុន Pinex Pro នឹងរៀបចំវគ្គបណ្ដុះបណ្ដាល «Smartphone Content Creation for Businesses & Creators» ដើម្បីផ្ដល់ឱកាសដល់ម្ចាស់អាជីវកម្ម ម្ចាស់សណ្ឋាគារ និងភោជនីយដ្ឋាន បុគ្គលិកក្នុងវិស័យទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ និងអ្នកចាប់អារម្មណ៍លើការផលិតមាតិកាឌីជីថល បានសិក្សា និងអភិវឌ្ឍជំនាញជាក់ស្ដែង ដោយឥតគិតថ្លៃ។
បើតាមក្រសួងទេសចរណ៍ សិក្ខាកាមនឹងទទួលបានការសិក្សាដោយឥតគិតថ្លៃ រយៈពេល ២ ថ្ងៃ ដោយសិក្សាផ្តោតទៅលើការរៀបចំផែនការ និងគំនិតមាតិកា បច្ចេកទេសថតវីដេអូដោយស្មាតហ្វូន ការកាត់តវីដេអូឱ្យមានភាពទាក់ទាញ និងការបង្ហោះ និងផ្សព្វផ្សាយមាតិកាលើបណ្ដាញសង្គម។
វគ្គសិក្សានេះ នឹងប្រព្រឹត្តទៅនៅ៣ខេត្តដោយ រាជធានីភ្នំពេញ នឹងរៀបចំឡើងចាប់ពីថ្ងៃទី២១-២២ វិច្ឆិកា ២០២៦ និងក្រុងព្រះសីហនុ រៀបចំឡើងចាប់ពីថ្ងៃទី២៨-២៩ វិច្ឆិកា ២០២៦ ហើយខេត្តកំពង់ធំ រៀបចំឡើងចាប់ពីថ្ងៃទី ៤-៥ វិច្ឆិកា ២០២៦។
បេក្ខជនដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យតាមរយៈ រាជធានីភ្នំពេញ៖ Link, ក្រុងព្រះសីហនុ៖ Link, ខេត្តកំពង់ធំ៖ Link៕