Khmer suport khmer cc time

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រកឃើញ«មន្រ្តី»២.៣៣២នាក់ ខុសឈ្មោះ អក្ខរាវិរុទ្ធ និងភេទ ក្រោយបើកជំរឿននគរបាលជាតិកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហើបទៅកាន់អង្គពិធី នូវទិន្នន័យបឋមដែលបង្ហាញថា ក្នុងចំណោមមន្ត្រីនគរបាលជាតិទូទាំងប្រទេស មានមន្ត្រីចំនួន ២.៣៣២នាក់ ត្រូវបានរកឃើញថាខុសឆ្គងពីទិន្នន័យដើម។ ថ្លែងដូច្នេះ ក្នុងឱកាសបើកជំរឿននគរបាលជាតិកម្ពុជា នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ។

ការខុសឆ្គងនោះ ត្រូវបានលោក ស សុខា លើកឡើងចំៗ រួមមាន ខុសថ្ងៃខែឆ្នាំកំណើត ចំនួន២.២៨០នាក់ ខុសអក្ខរាវិរុទ្ធឈ្មោះ ចំនួន៤៨នាក់ និងខុសភេទចំនួន៤នាក់។ លោកបន្ថែមថា ការខុសឆ្គងនោះ គឺមិនមែនជាករណីឈ្មោះស្ទួន ឬឈ្មោះខ្មោចនោះទេ។ ប្រមុខក្រសួងមហាផ្ទៃចាត់ទុកទិន្នន័យខុសនេះ ថាជាការបញ្ជាក់ឱ្យឃើញអំពីភាពចាំបាច់នៃការចុះធ្វើជំរឿង។

គួរជម្រាប់ថា នៅថ្ងៃនេះ ក្រសួងមហាផ្ទៃបាននិងកំពុងដំណើរការជំរឿនមន្ត្រីនគរបាល បម្រើការនៅតាមអង្គភាពចំនួន៣ រួមមាន៖ អគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ។ ជំរឿននេះនឹងបន្តធ្វើរហូតបញ្ចប់ថ្នាក់អង្គភាពចំណុះទីស្ដីការក្រសួង មុននឹងបន្តនៅថ្នាក់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត៕

Khcct banner

អត្ថបទទាក់ទង