Yearendyearend1140x150

សមាគមធនាគារ ឱ្យសមាជិករក្សាភាពទន់ភ្លន់ក្នុងការដោះស្រាយ «បំណុលយឹតយ៉ាវ»

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ធនាគារ កាណាឌីយ៉ា។

ភ្នំពេញ៖សមាគមធនាគរនៅកម្ពុជា នៅថ្ងៃទី៩ មីនានេះ បានប្រកាសគាំទ្រនូវវិធានការការពារផលប៉ះពាល់ជាអវិជ្ជមានដែលបណ្តាលមកពីការរីករាលដាលកូវីដ-១៩ ដែលបានដាក់ចេញដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី៥ មីនា។នេះបើតាមសេចក្តីថ្លែងការណ៍រួមរបស់សមាគមធនាគរនៅកម្ពុជា។

ក្នុងសេចក្តីថ្លែងការណ៍ សមាគមធនាគរនៅកម្ពុជាបានលើកទឹកចិត្តឱ្យសមាជិកបន្តផ្តល់ឥណទានដល់វិស័យអាទិភាព ជាពិសេសចំពោះអាជីវកម្មផ្នែក សណ្ឋាគារ ផ្ទះសំណាក់ ទេសចរណ៍ សំណង់ វាយនភណ្ឌកាត់ដេរ និងផលិតស្បែកជើង ដើម្បីធានានិរន្តរភាពអាជីវកម្ម។សមាជិកទាំងអស់គប្បីរក្សាភាពទន់ភ្លន់ និងពិនិត្យពីលទ្ធភាពជាក់ស្អែកក្នុងការដោះស្រាយបំណុលយឹតយ៉ាវដែលបង្ករមកពីផលប៉ះពាល់ដោយកូវីដ-១៩។សមាជិកត្រូវបន្តតាមដាន និងដាក់ចេញវិធានការការពារកូវីដ ១៩ លើបុគ្គលិក និងអតិថិជន ដើម្បីធានាឱ្យបាននិរន្តភាពប្រតិបត្តិការរបស់គ្រឹៈស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រក្រតី។

ជាមួយគ្នានេះ សមាគមធនាគារនៅកម្ពុជា ក៏បានអំពាវនាវដល់សមាជិករួមមាន៖ធនាគារពាណិជ្ជ ធនាគារឯកជន គ្រឹៈស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹៈស្ថានឥណទានជនបទ និងក្រុមហ៊ុនភតិសន្យាហិរញ្ញវត្ថុ ត្រូវចូលរួមអនុវត្តនូវវិធានការនេះ ដើម្បីកាត់បន្ថយផលប៉ះពាល់ជាយថាហេតុ និងជំរុញផ្នែកសេដ្ឋកិច្ច។

ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅថ្ងៃទី៩ មីនា បានប្រកាសឱ្យបណ្តាធនាគារ និង គ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជាទាំងអស់លើកលែងការប្រាក់ដល់កម្មករ កម្មការិនីខ្មែរដែលខ្ចីបុល ដើម្បីកាត់បន្ថយការលំបាករបស់ពួកគេក្នុងពេលត្រូវព្យួរការងារនាពេលនេះ។សម្តេច ហ៊ុន សែន ប្រកាសដូច្នេះនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៥៥ តភ្ជាប់ពីផ្លូវជាតិលេខ៥ ក្នុងទីរួមខេត្តពោធិ៍សាត់។

ក្រៅពីនេះសម្តេចក៏បានបញ្ជាឱ្យលោកអូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជា ចាន់តូ ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជាឱ្យធ្វើការប្រជុំពិភាក្សាគ្នាជាបន្ទាន់ ដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករ កម្មការិនីខ្មែរ។ ក្រៅពីធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យបុរី និងផ្ទះល្វែងនានាធ្វើការពន្យាការសងប្រាក់ដល់កម្មករ កម្មការិនី នៅក្នុងពេលពួកគេកំពុងត្រូវបានព្យួរការងារធ្វើ ដោយសារតែខ្វះវត្ថុធាតុដើម៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សមាគមធនាគារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង