Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងប្រៃសណីយ៍ស្នើកុំចុចលើ«សារខ្លីៗ ឬអ៉ីម៉ែល»ដែលតម្រូវឱ្យអ្នកបញ្ចូលព័ត៌មានផ្ទាល់ខ្លួន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ២១ មករា បានចេញសេចក្តីជូនដំណឹងស្តីពី ការកើនឡើងការបោកបញ្ឆោតតាមអឺនធឺណិតនេះ និងវិធានការការពារសម្រាប់ម្ចាស់គណនី ធនាគារ ដើម្បីជៀសវាងការចាញ់បោកពួកចោរបច្ចេកវិទ្យា (Hackers)។

 ក្នុងសេចក្តីជូនដំណឹងក្រសួងប្រៃសណីយ៍ បានគូសបញ្ជាក់ថា ចោរបច្ចេកវិទ្យា (Hackers) បានធ្វើការវាយប្រហារដោយផ្ញើសារខ្លីៗ (SMS) ឬសារអីម៉ែលទៅអ្នកប្រើប្រាស់ដោយមានខ្លឹមសារ Your bank account has been logged in through another platform, please verify again to protect your rights ហើយភ្ជាប់ជាមួយនឹងឈ្មោះដែន (Domain Name) ស្រដៀងនឹងឈ្មោះធនាគារ របស់អ្នកប្រើប្រាស់។

នៅពេលអ្នកប្រើប្រាស់ចុចលើឈ្មោះដែននោះនឹងចូលទៅគេហទំព័រក្លែងក្លាយមួយដែលមានរូបរាងនិងទម្រង់ស្ទើរតែដូចគ្នាទៅនឹងគេហទំព័ររបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដោយតម្រូវឱ្យអ្នកប្រើប្រាស់បញ្ចូលព័ត៌មានសំខាន់ៗ ដូចជាឈ្មោះ លេខគណនី ពាក្យសំងាត់ និងលេខកូដសំងាត់ជាដើម។ ប្រសិនបើអ្នកប្រើប្រាស់ បញ្ចូលព័ត៌មានទាំងនោះ ចោរបច្ចេកវិទ្យាអាចមានលទ្ធភាពលួចចូលក្នុងគណនីធនាគាររបស់អ្នកប្រើប្រាស់ ហើយអាចបង្វែរសាច់ប្រាក់ចេញទៅគណនីផ្សេងទៀត ដែលបានគ្រោងទុកជាមុន។ 

បើតាមក្រសួងប្រៃសណីយ៍ បានស្នើឱ្យអ្នកប្រើប្រាស់មិនគួរចុចលើតំណរភ្ជាប់ ឬចុចលើឈ្មោះដែនដែលមានភ្ជាប់មកតាមសារខ្លី ឬម៉ីម៉ែលនោះទេ និងសូមធ្វើការត្រួតពិនិត្យទៅលើឈ្មោះគេហទំព័រឱ្យបានច្បាស់លាស់ ជៀសវាងការបញ្ចូលព័ត៌មានលើគេហទំព័រក្លែងក្លាយ។ អ្នកប្រើប្រាស់មិនត្រូវធ្វើការឆ្លើយតបទូរសព្ទ សារី ឬអ្វីម៉ែលដែលព្យាយាមសាកសួរព័ត៌មានផ្ទាល់ខ្លួនទេ។ ជាទូទៅគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុមិនដែលស្នើសុំឱ្យអតិថិជនផ្តល់លេខគណនី លេខសំងាត់ ឬលេខកូដ OTP ឡើយ។ សូមទាក់ទងទងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុរបស់អ្នក ក្នុងករណីមានការសង្ស័យថា ខ្លួនធ្លាក់ចូលអន្ទាក់ចោរបច្ចេកវិទ្យាដើម្បីអាចជួយដោះស្រាយ ទាន់ពេលវេលា។

សម្រាប់ព័ត៌មានបច្ចេកទេសពាក់ព័ន្ធនឹងបញ្ហានេះ អ្នកប្រើប្រាស់អាចស្វែងយល់បន្ថែមក្នុងគេហទំព័ររបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ (CamCERT” នាយកដ្ឋានសន្តិសុខបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាននៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលមានអាសយដ្ឋាន www.camcert.gov.kh ឬរាយការណ៍ ឬសុំជំនួយ

បច្ចេកទេសបន្ថែមលើករណីនេះ តាមរយៈអីម៉ែល [email protected] ឬទូរសព្ទលេខ ០១៦ ៨៥១ ៦៧៨៕

ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
ពាក្យទាក់ទង: សារ Hackers
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង