Cc times web banner kh additional year end web banner2 (6)

ក្រសួងអប់រំឱ្យគ្រឹះស្ថានសិក្សាទាំងប្រទេសរៀបចំឱ្យមានសម្ភារៈសម្លាប់«មេរោគ»

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំដល់គ្រប់អង្គភាពក្រោមមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវចាត់វិធានការឆ្លើយតបជាបន្ទាន់ ដើម្បីប្រឆាំងនឹងមេរោគកូវីដ-១៩​។វិធានការនេះ បន្ទាប់ពីមានការរកឃើញករណី បុរសជនជាតិខ្មែរមួយរូបមានផ្ទុកមេរោគកូវីដ-១៩។

ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ត្រូវប្រមូលផ្ដុំគ្រប់មធ្យបាយ និងធនធាន ដើម្បីចូលរួមទប់ស្កាត់ ការឆ្លងវីរុស(COVID-19) ដោយ ដូចជា៖ អាល់កុល សាប៊ូជាដើមសម្រាប់លាងដៃនៅតាមអង្គភាពរបស់ខ្លួន។នេះបើយោងតាមសេចក្តីណែនាំ។

ក្នុងសេចក្តីណែនាំដដែរ គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវពង្រឹងការអនុវត្តវិធានការអនាម័យជាប់ជាប្រចាំ ដោយលាងសម្អាតដៃជាមួយទឹកស្អាត និងសាប៊ូ ឲ្យបានញឹកញាប់ ពិសេសមុនចាប់កាន់ចំណីអាហារទទួលទាន ឬក្រោយចេញពីបង្គន់។ ត្រូវរៀបចំទឹកស្អាត សម្រាប់ទទួលទានឲ្យបានគ្រប់គ្រាន់សម្រាប់បុគ្គលិកគ្រប់រូប។

ចំណែកមន្ទីរអប់រំ យុវជន និងកីឡារាជធានីខេត្ត ត្រូវចាត់តាំងក្រុមការងារចុះត្រួតពិនិត្យនៅតាមគ្រឹះស្ថានសិក្សា សំដៅពង្រឹងការអនុវត្តសេចក្ដីណែនាំចុះថ្ងៃទី៥ មីនា ឆ្នាំ ២០២០ ស្ដីពីការអនុវត្តវិធានការបង្ការជំងឺរលាកសួរ «វីរុសកូវីដ-១៩» និងជំងឺរលាកផ្លូវដង្ហើមដទៃទៀត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ឲ្យមានប្រសិទ្ធភាពខ្ពស់។ ត្រូវចុះពិនិត្យណែនាំ ក្នុងការរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងទៅតាមលទ្ធភាពធនធាននៅតាមមូលដ្ឋានរបស់ខ្លួន។

គ្រឹះស្ថានសិក្សា ត្រូវអនុវត្តរៀបចំឲ្យមានប្រព័ន្ធទឹកស្អាត កន្លែងលាងសម្អាតដៃ និងសាប៊ូជាប្រចាំ នៅតាមគ្រឹះស្ថានសិក្សា ដោយច្នៃប្រឌិតទៅតាមលទ្ធភាពជាក់ស្ដែងនៅតាមមូលដ្ឋានរបស់ខ្លួន។ ត្រូវសហការយ៉ាងជិតស្និទ្ធជាមួយមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដើម្បីឆ្លើយតបបានទាន់ពេលវេលា។ ប្រសិនបើមានជនមានរោគសញ្ញាសង្ស័យដូចជា ក្អក កណ្ដាស់ ផ្ដាសាយ ហៀរសំបោរ ឈឺក្បាល ឈបំពង់ក ពិបាកដកដង្ហើម រាគ ឬក្អួត ត្រូវទៅទទួលសេវាព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិត ឬទំនាក់ទំនងទៅ១១៥របស់ក្រសួងសុខាភិបាល៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង