Swift cc time

ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន ប្ដេជ្ញាបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនមកកាន់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងទេសចរណ៍)

ភ្នំពេញ៖ ក្រុមហ៊ុនទេសចរណ៍កាហ្សក់ស្ថាន ប្តេជ្ញាបង្កើនចំនួនភ្ញៀវទេសចរកាហ្សក់ស្ថានមកទស្សនាកម្ពុជាឱ្យកាន់តែច្រើនឡើងបន្ថែមទៀត ជាពិសេសឯកភាពបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។ នេះជាការលើកឡើងរបស់តំណាងក្រុមហ៊ុន មកកាន់លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍។

បើតាមក្រសួងទេសចរណ៍ កិច្ចពិភាក្សានេះ បានផ្តោតលើការជំរុញលំហូរភ្ញៀវទេសចរនិងវិនិយោគិន ពីសាធារណរដ្ឋកាហ្សាក់ស្ថានមកកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុនអាកាសចរណ៍ ប្រតិបត្តិករទេសចរណ៍ និងភ្នាក់ងារទេសចរណ៍នៃប្រទេសទាំងពីរ ជាពិសេសគឺការបង្កើនជើងហោះហើរតាមរដូវកាល ដើម្បីបង្កើនចំនួនភ្ញៀវទេសចរ អ្នកធ្វើដំណើរ និងវិនិយោគិននៃប្រទេសទាំងពីរ។

គួរបញ្ជាក់ថា នារសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក Kürşad Bakır នាយកប្រតិបត្តិ និងជានាយកគ្រប់គ្រង និងលោក Fırat Çetin អគ្គនាយករងក្រុមហ៊ុន Selfie Travel មកពីទីក្រុង Shymkent នៃសាធារណរដ្ឋកាហ្សាក់ស្ថាន ចូលជួបនិងពិភាក្សាការងារ ស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ និងឱកាសវិនិយោគនៅកម្ពុជា នៅទីស្តីការក្រសួងទេសចរណ៍៕


Khcct banner

អត្ថបទទាក់ទង