Swift cc time

ធនាគារ កាណាឌីយ៉ា ផ្តល់ហិរញ្ញប្បទានពិសេស អត្រាចាប់ពី ៥.៩៩% ដើម្បីជំរុញកំណើនអាជីវកម្មក្នុងស្រុក!

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

រាជធានីភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជដ៏ធំមួយ និងជាធនាគារក្នុងស្រុកឈានមុខគេនៅកម្ពុជា បន្តពង្រឹងការគាំទ្រដល់ការរីកចម្រើននៃអាជីវកម្មក្នុងស្រុក តាមរយៈការដាក់ចេញនូវកម្មវិធីឥណទានអាជីវកម្ម «ខ្មែរជួយខ្មែរ» ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញប្បទានពិសេស ជាមួយអត្រាការប្រាក់ដ៏ទាបបំផុតមិនធ្លាប់មានចាប់ពី ៥.៩៩% ក្នុងមួយឆ្នាំ។

កម្មវិធីនេះត្រូវបានបង្កើតឡើងក្នុងគោលបំណងជួយសម្រួលដល់ម្ចាស់អាជីវកម្ម និងសហគ្រាសក្នុងស្រុក ឱ្យទទួលបានប្រភពដើមទុនកាន់តែងាយស្រួល ជាមួយថ្លៃដើមទាបជាងមុន ដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែង ពង្រីកប្រតិបត្តិការអាជីវកម្ម បង្កើតភាពធន់ និងជំរុញកំណើនប្រកបដោយចីរភាពក្នុងការឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។ គំនិតផ្តួចផ្តើមនេះ បង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ ធនាគារ កាណាឌីយ៉ា ក្នុងការរួមចំណែកលើកកម្ពស់អាជីវកម្មក្នុងស្រុក និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យកាន់តែរឹងមាំ។

កម្មវិធីហិរញ្ញប្បទាននេះ ផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុប្រកបដោយភាពបត់បែនខ្ពស់ ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ទាំងការបង្កើនដើមទុនបង្វិល ការពង្រីកអាជីវកម្ម ការវិនិយោគលើគ្រឿងចក្រ/បរិក្ខារ និងការគ្រប់គ្រងចរន្តសាច់ប្រាក់ប្រចាំថ្ងៃ។ កាន់តែពិសេសជាងនេះទៅទៀត ម្ចាស់អាជីវកម្មក៏អាចធ្វើការផ្ទេរឥណទាន (Refinancing) ពីស្ថាប័នហិរញ្ញវត្ថុផ្សេងៗមក ធនាគារ កាណាឌីយ៉ា ដែលផ្ដល់ផលចំណេញទាំងចំណាយការប្រាក់ និងបន្ថយបន្ទុកបង់ប្រចាំខែ។

ជាមួយនឹងបទពិសោធន៍ជាង ៣ ទសវត្សរ៍ ក្នុងវិស័យធនាគារ រួមជាមួយក្រុមអ្នកជំនាញគ្រប់វិស័យ និងការយល់ដឹងស៊ីជម្រៅអំពីតម្រូវការអាជីវកម្មក្នុងស្រុក ធនាគារ កាណាឌីយ៉ា បន្តប្តេជ្ញាផ្តល់ជូននូវផលិតផល និងសេវាកម្មហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់អតិថិជន និងចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លក្ខខណ្ឌពិសេស និងអត្ថប្រយោជន៍នៃកម្មវិធីឥណទាន៖

● អត្រាការប្រាក់ទាបមិនធ្លាប់មានត្រឹម 5.99% តែប៉ុណ្ណោះ ក្នុងមួយឆ្នាំ!

● ផ្តល់ទំហំឥណទានខ្ពស់ទៅតាមតម្រូវការជាក់ស្តែងរបស់ម្ចាស់អាជីវកម្ម ជាមួយនឹងរយៈពេលសងត្រឡប់វែងរហូតដល់ 10ឆ្នាំ

● ការលើកលែងកម្រៃសេវាជាច្រើន ដូចជា ឥតគិតថ្លៃសោហ៊ុយឥណទាន សេវាមេធាវី និងសេវាវាយតម្លៃអចលនទ្រព្យ

● លក្ខខណ្ឌសងត្រឡប់បត់បែន និងងាយស្រួល

● ការអនុម័តឥណទានឆាប់រហ័ស

⏳ ចាប់យកឱកាសមាសនេះ ដើម្បីពង្រីកអាជីវកម្មរបស់លោកអ្នក!

ការផ្តល់ជូនពិសេសនេះមានកំណត់ រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ឬនៅពេលកញ្ចប់ថវិកាកម្មវិធីត្រូវប្រើប្រាស់អស់ (ស្នើសុំមុន ទទួលបានឱកាសមុន)!

ម្ចាស់អាជីវកម្ម និងសហគ្រិនទាំងអស់ អាចស្នើសុំឥណទានតាមរយៈកម្មវិធីទូរស័ព្ទដៃ Canadia Bank App ឬអញ្ជើញមកកាន់សាខាធនាគារ កាណាឌីយ៉ា ដែលនៅជិតលោកអ្នក ដើម្បីពិភាក្សាជាមួយអ្នកប្រឹក្សាផ្នែកឥណទាន ឬទំនាក់ទំនងតាមរយៈ៖

● ទូរស័ព្ទទំនាក់ទំនង៖ 023 868 222 ឬ 071 333 9447

● គេហទំព័រផ្លូវការ៖ www.canadiabank.com.kh

សម្រាប់លក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់៖ https://www.canadiabank.com.kh/promotions/khmer-support-khmer-program 

Khcct banner

អត្ថបទទាក់ទង