ចិន៖ប្រទេសចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មស្មើគ្នាទៅលើមន្រ្តីរដ្ឋបាល មន្រ្តីបុគ្គលិកនៅរដ្ឋសភា បុគ្គលិកនៃអង្គការក្រៅរដ្ឋាភិបាលនិងសមាជិកគ្រួសាររបស់ពួកដោយមានអំពើមិនគប្បីត្រូវទទួលខុសត្រូវសំខាន់ក្នុងបញ្ហាពាក់ព័ន្ធហុងកុង។ការសម្រេចនេះ គឺដើម្បីឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានប្រកាសដាក់ទណ្ឌកម្មលើមន្រ្តីរដ្ឋាភិបាលមជ្ឈិមចិន និងរដ្ឋបាលតំបន់ពិសេសហុងកុងចំនួន ៦ រូប។
ពេលឆ្លើយតបសំណួរពាក់ព័ន្ធក្នុងសន្និសីទកាសែតជាប្រចាំនៃក្រសួងការបរទេសចិននាថ្ងៃដដែល លោកស្រីHua Chunying បានថ្លែងថា សហរដ្ឋអាមេរិកបានលូកដៃយ៉ាងគឃ្លើនក្នុងកិច្ចការរបស់ហុងកុង ធ្វើការជ្រៀតជ្រែកយ៉ាងកម្រាលក្នុងកិច្ចការផ្ទៃក្នុងនិងអធិបតេយ្យភាពផ្នែកប្រព័ន្ធយុត្តិធម៌របស់ប្រទេសចិន វាបានល្មើសយ៉ាងខ្លាំងទៅនឹងច្បាប់អន្តរជាតិនិងក្រមមូលដ្ឋាននៃទំនាក់ទំនងអន្តរជាតិ ។ ប្រទេសចិនប្រឆាំងយ៉ាងម៉ឺងម៉ាត់និងថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះរឿងនេះ ។
ក្រៅពីនេះ ទាក់ទិននឹងរឿងដែលអាមេរិកបានធ្វើសកម្មភាពមួយចំនួនដូចជាការបន្ធូរការដាក់កំហិតក្នុងការប្រាស្រ័យទាក់ទងជាមួយតៃវ៉ាន់ជាដើមកាលពីពេលថ្មីៗកន្លងនេះ លោកស្រីHua Chunyingបានលើកឡើងថា ដោយសារភាគីអាមេរិកបានការប្រព្រឹត្តិទង្វើខុសឆ្គង ដូចនេះភាគីចិនបានសម្រេចចិត្តដាក់ទណ្ឌកម្មលើមន្រ្តីពាក់ព័ន្ធរបស់អាមេរិកដែលបានធ្វើសកម្មភាពមិនគប្បីក្នុងបញ្ហាតៃវ៉ាន់ ៕