Swift cc time

TUI Hotels & Resorts ពង្រីកបណ្តាញសណ្ឋាគាររបស់ខ្លួននៅអាស៊ីអាគ្នេយ៍ ជាមួយនឹងការបើកដំណើរការ TUI Suneo ដំបូងគេនៅកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ភ្នំពេញ៖ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៦ TUI Hotels & Resorts បានពង្រីកវត្តមានរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការបើកដំណើរការសណ្ឋាគារ TUI Suneo Olympia Phnom Penh ដែលនាំយកម៉ាកយីហោ TUI Suneo មកកាន់ប្រទេសកម្ពុជាជាលើកដំបូង។ សណ្ឋាគារនេះមានទីតាំងស្ថិតនៅក្នុងគម្រោង Olympia City ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយនៅរាជធានីភ្នំពេញ ដោយផ្តល់ជូននូវបន្ទប់ស្នាក់នៅធំទូលាយចំនួន ១៦៨ និងជាទីតាំងដ៏ងាយស្រួលសម្រាប់អ្នកធ្វើដំណើរដែលចង់ស្វែងយល់ពីភាពរស់រវើកនៃរាជធានីមួយនេះ។

សណ្ឋាគារនេះមានទីតាំងនៅអគារ C3 នៃគម្រោង Olympia City ដោយស្ថិតនៅជុំវិញទៅដោយកន្លែងទិញទំនិញ ភោជនីយដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ព្រមទាំងផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រសំខាន់ៗរបស់ភ្នំពេញ ដូចជា ព្រះបរមរាជវាំង វត្តភ្នំ និងសារមន្ទីរជាតិជាដើម។ សណ្ឋាគារនេះ ត្រូវបានរចនាឡើងសម្រាប់ទាំងអ្នកធ្វើដំណើរមកកម្សាន្ត និងអ្នកធ្វើដំណើរមកបំពេញការងារ បន្ទប់ស្នាក់នៅដ៏ធំទូលាយទាំងនេះរួមបញ្ចូលគ្នានូវផាសុកភាពបែបទំនើប ជាមួយនឹងបរិក្ខារប្រើប្រាស់ជាក់ស្តែងដូចជា ផ្ទះបាយតូច (kitchenette) និងអ៊ីនធឺណិតល្បឿនលឿន។

លោក Bernd Mäser នាយកប្រតិបត្តិ (CEO) នៃ TUI Hotels & Resorts បានមានប្រសាសន៍ថា៖ «ការបើកដំណើរការសណ្ឋាគារ TUI Suneo Olympia Phnom Penh គឺជាជំហានដ៏សំខាន់មួយទៀតនៅក្នុងយុទ្ធសាស្ត្រពង្រីកបណ្តាញសណ្ឋាគាររបស់យើងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍។ បន្ទាប់ពីការបើកដំណើរការដោយជោគជ័យនូវសណ្ឋាគារ TUI Blue Angkor Grace នៅខេត្តសៀមរាប យើងមានក្តីរំភើបក្នុងការស្វាគមន៍សណ្ឋាគារទីពីររបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា។ រាជធានីភ្នំពេញដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍របស់ប្រទេស ដោយមានការរួមបញ្ចូលគ្នានូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប ការតភ្ជាប់ទំនាក់ទំនងអន្តរជាតិដែលកំពុងកើនឡើង និងភាពទាក់ទាញយ៉ាងខ្លាំងសម្រាប់អ្នកធ្វើដំណើរមកកម្សាន្ត»។

ភ្ញៀវដែលស្នាក់នៅសណ្ឋាគារនេះអាចរីករាយជាមួយអាងហែលទឹក មជ្ឈមណ្ឌលហាត់ប្រាណ ស្ប៉ា បន្ទប់សូណា ភោជនីយដ្ឋាន និងបារ ព្រមទាំងកន្លែងធ្វើការរួម (co-working space) ដែលត្រូវបានរចនាឡើងសម្រាប់អ្នកធ្វើដំណើរសម័យថ្មី។ ការផ្តល់សេវាកម្មអាហារពេញមួយថ្ងៃរបស់សណ្ឋាគារ រួមមាន ការបម្រើម្ហូបអាហារចម្រុះទាំងបែបអន្តរជាតិ និងអាស៊ី។ សម្រាប់កិច្ចប្រជុំ និងព្រឹត្តិការណ៍ផ្សេងៗ TUI Suneo Olympia Phnom Penh ផ្តល់ជូននូវទីធ្លាដែលអាចរៀបចំបានតាមតម្រូវការ រួមទាំងសាល Olympus ដែលអាចទទួលភ្ញៀវបានរហូតដល់ ១៥០នាក់។ បរិក្ខារទាំងនេះត្រូវបានរចនាឡើងដើម្បីបម្រើដល់តម្រូវការនៃកិច្ចប្រជុំរបស់ក្រុមហ៊ុន សន្និសីទ និងកម្មវិធីឯកជននានានៅក្នុងរាជធានីរបស់កម្ពុជា។

ការបើកដំណើរការនេះ នឹងជួយពង្រឹងបន្ថែមទៀតនូវបណ្តាញសណ្ឋាគាររបស់ខ្លួនទាំងនៅតាមគោលដៅទេសចរណ៍ដែលមានកេរ្តិ៍ឈ្មោះស្រាប់ និងទីផ្សារថ្មីៗដែលកំពុងរីកចម្រើន ដោយបន្ថែមសណ្ឋាគារនៅតាមទីតាំងសំខាន់ៗទាំងតំបន់កម្សាន្ត និងតំបន់ទីក្រុងនៅទូទាំងតំបន់។ ជាមួយនឹងវត្តមានដែលកាន់តែទូលំទូលាយនៅក្នុងប្រទេសនានា រួមមានវៀតណាម ថៃ ចិន និងពេលនេះគឺកម្ពុជា ក្រុមហ៊ុន TUI Hotels & Resorts កំពុងឆ្លើយតបទៅនឹងតម្រូវការកើនឡើងសម្រាប់កន្លែងស្នាក់នៅដែលមានគុណភាពខ្ពស់ ក្រោមម៉ាកយីហោដែលទទួលបានការទទួលស្គាល់ជាអន្តរជាតិ។ តាមរយៈការបន្ថែមសណ្ឋាគារ TUI Suneo Olympia Phnom Penh នាពេលនេះ បច្ចុប្បន្ន TUI ដំណើរការសណ្ឋាគារ TUI Suneo ចំនួន ២៩ កន្លែង នៅតាមគោលដៅចំនួន ១៣ ទូទាំងពិភពលោក៕


Khcct banner

អត្ថបទទាក់ទង