Swift cc time

មន្ទីរពេទ្យ ហ្លួង ម៉ែ ប្រកាសទទួលចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូន សម្រាប់កុមារី ដោយឥតគិតថ្លៃ ចាប់ពីថ្ងៃទី០៦ ខែតុលា តទៅ

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ មន្ទីរពេទ្យ ហ្លួង ម៉ែ នាថ្ងៃទី១ ខែតុលា ២០២៦នេះ បានប្រកាសទទួលចាក់វ៉ាក់សាំងការពារជំងឺមហារីកមាត់ស្បូនបង្កដោយវីរុស HPV ឡើងវិញ ជូនដល់កុមារីដោយឥតគិតថ្លៃ ក្នុងចំនួនកំណត់។ កម្មវិធីចាក់វ៉ាក់សាំងនេះ ផ្ដល់ជូនជាពិសេសសម្រាប់កុមារីដែលមានអាយុចាប់ពី ៩ឆ្នាំ ដល់ ៩ឆ្នាំ១១ ខែ។

យោងតាមគេហទំព័រផ្លូវការ ការផ្ដល់សេវានេះនឹងចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៦ តទៅ ដោយដំណើរការផ្ដល់ជូនរៀងរាល់ថ្ងៃអង្គារ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង ៨:០០ ព្រឹក ដល់ម៉ោង ៤:០០ រសៀល។ សម្រាប់អាណាព្យាបាលដែលមានបំណងនាំបុត្រធីតាមកទទួលការការពារសុខភាពនេះ តម្រូវឱ្យភ្ជាប់មកជាមួយនូវសំបុត្រកំណើតរបស់កុមារីជាចាំបាច់។

អាណាព្យាបាលអាចនាំកុមារីទៅទទួលវ៉ាក់សាំងនៅ មន្ទីរពេទ្យ ហ្លួង ម៉ែ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ ២១០៩ ភូមិព្រែកសខាងកើត សង្កាត់ព្រែកស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែមអាចទាក់ទងដោយផ្ទាល់តាមរយៈលេខទូរស័ព្ទ 010 228 965 ឬទំព័រហ្វេសប៊ុកផ្លូវការ «មន្ទីរពេទ្យ ហ្លួង ម៉ែ - LUANG MÈ HOSPITAL»៕


Khcct banner

អត្ថបទទាក់ទង