Swift cc time

អ្នកនាំពាក្យក្រសួងសាធារណការ ស្នើឱ្យសមត្ថកិច្ចវែកមុខជនបង្ក ដែលដាក់ដែកកាត់ទទឹងផ្លូវល្បឿនលឿន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ នាថ្ងៃទី១ តុលានេះ បានចេញស្នើសុំឱ្យសមត្ថកិច្ចវែកមុខជនបង្ក ដែលបានដាក់ដែកកាត់ទទឹងផ្លូវល្បឿនលឿនចន្លោះPK54 ទិសដៅក្រុងព្រះសីហនុ-ភ្នំពេញ បង្កហេតុដល់ឡានអ្នកដំណើរដែលឆ្លងកាត់។

យោងតាមកាមេរ៉ាសុវត្ថិភាព នៅទីតាំងPK56 ចាប់បានសកម្មភាពមនុស្សលីដែកដើរលើផ្លូវនៅគន្លងវ៉ាជែង។ លុះដល់ទៅដល់PK54 បុគ្គលនោះ បានយកដែកទៅដោតកាត់ទទឹងផ្លូវ ដែលបង្កហេតុដល់ឡានអ្នកដំណើរដែលឆ្លងកាត់។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ ចន្លោះPK54 ទិសដៅក្រុងព្រះសីហនុ-ភ្នំពេញ។

បើតាមលោក ផន រឹម បានបញ្ជាក់ថា ក្រុមហ៊ុនបានប្រគល់រូបភាពជនសង្ស័យទៅឲ្យសមត្ថកិច្ច ហើយបានជួយសម្របសម្រួលរថយន្ដរងគ្រោះក្នុងការដាក់ពាក្យបណ្ដឹងរួចរាល់។ មកទល់បច្ចុប្បន្ននេះ សមត្ថកិច្ចកំពុងធ្វើការតាមចាប់ខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

Khcct banner

អត្ថបទទាក់ទង