Swift cc time

ACUបញ្ជូនសំណុំរឿងមន្ត្រីពុករលួយចំនួន៤ករណីទៅតុលាការពាក់ព័ន្ធ Online Scams

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក ឱម យ៉ិនទៀង ប្រធាន ACU 

ភ្នំពេញ៖ក្នុងខែកញ្ញានេះ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានដំណើរការពិនិត្យ វិភាគ និងធ្វើការសម្រេចចិត្តលើពាក្យប្តឹងចំនួនសរុប ៤៤ និងបានសម្រេចបញ្ជូនសំណុំរឿងចំនួន ៤ ករណីទៅសាលាដំបូងរាជធានីភ្នំពេញ។សំណុំរឿងទាំងអស់នោះ ភាគច្រើនគឺមានជាប់ពាក់ព័ន្ធបទល្មើសការឆបោកតាម Online Scams។

យោងរបាយការណ៍របស់លោក ឱម យ៉ិនទៀង ប្រធាន ACU បានគូសបញ្ជាក់ថា សំណុំរឿងទាំង៤ ក្នុងនោះមាននៅឃុំព្រែកខ្សាច់ ខេត្តកោះកុង ACU បានរកឃើញមនុស្សចំនួន ៤នាក់ គឺមានលោក រៀម រុំ មេឃុំព្រែកខ្សាច់ ត្រូវបានចោទពីបទទទួលសំណូក សម្អាតប្រាក់ និងសមគំនិត Online Scams។លោក ជា សុទ្ធ បច្ចុប្បន្នកំពុងជាប់ឃុំ និងម្នាក់ទៀត ជា វាសនា ត្រូវចោទពីបទ សមគំនិត Online Scams និង ជនជាតិចិន ឈ្មោះ ចាំង ចៀនឈាំង ត្រូវចោទពីបទសូកប៉ាន់ សម្អាតប្រាក់ និងដឹកនាំរៀបចំមជ្ឈមណ្ឌល Online Scams។

សំណុំរឿងទី២ ACU បានរកឃើញជនសង្ស័យម្នាក់ឈ្មោះ ជិន សុភាន់ ជាមន្ត្រីគនបាល ត្រូវបានចោទពីបទសមគំនិតក្នុងអំពើរៀបចំ ឬដឹកនាំ Online Scams។សំណុំរឿងទី៣ ACU រកឃើញជនត្រូវចោទម្នាក់ឈ្មោះ ភេ ផាត់ផេង ជាមន្ត្រីនគរបាលការិយាល័យច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ពីបទរំលោភអំណាច សម្អាតប្រាក់ និងសមគំនិត Online Scams និងទី៤ ជនត្រូវចោទឈ្មោះ ឡាយ សុខគង់ ជាម្ចាស់អាជីវកម្មតូបប្តូរប្រាក់ ពីបទសមគំនិតពុករលួយ សម្អាតប្រាក់ និងដឹកនាំរៀបចំមជ្ឈមណ្ឌល  Online Scams។

លោក ឱម យ៉ិនទៀង ប្រធាន ACU បានសង្កត់ធ្ងន់ថា ក្នុងខែកញ្ញានេះ មន្ត្រី ACU សុទ្ធតែ​រែកពុនភារកិច្ច​២ ទៅ​៣ ករណី​ក្នុង​ពេល​តែមួយ ក្នុងការបំពេញការងារទាំងយប់ ទាំងថ្ងៃ​លើកិច្ចការធំៗមួយចំនួន រួមមាន​ កោសលវិច័យទូរសព្ទ, កុំព្យូទ័រ និងស៊ីម ពាក់ព័ន្ធនឹងសកម្ម​ភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យារបស់ជនជាប់ចោទ២២នាក់ដែលសមត្ថកិច្ចបង្ក្រាប បាននៅ អូរបែកក្អម, ស្រាវជ្រាវអត្តសញ្ញាណ​ជន​ត្រូវចោទ, អត្តសញ្ញាណជន​រងគ្រោះ, ស្រាវជ្រាវទំនាក់ទំនងលើការផ្ទេរ និងទទួលប្រាក់ រួមទាំង​វត្ថុតាងពាក់ព័ន្ធនានា៕

Khcct banner

អត្ថបទទាក់ទង