បាកដាដ៖ កងកម្លាំងយោធាអាម៉េរិកបានរៀបចំផែនការដកខ្លួនចេញពីមូលដ្ឋានចុងក្រោយបង្អស់របស់ខ្លួននៅក្នុងប្រទេសអ៊ីរ៉ាក់នៅត្រឹមថ្ងៃពុធ ទី៣០ ខែកញ្ញា នេះ ដែលជាការបញ្ចប់វត្តមានយោធាអស់រយៈពេលជាងពីរទសវត្សរ៍ គិតចាប់តាំងពីការឈ្លានពានផ្តួលរំលំរបបលោក Saddam Hussein ក្នុងឆ្នាំ ២០០៣។ កិច្ចព្រមព្រៀងដកទ័ពនេះ ដែលត្រូវបានព្រមព្រៀងគ្នាក្នុងឆ្នាំ ២០២៤ របស់រដ្ឋបាលលោកបៃដិន និងអនុវត្តឡើងដោយរដ្ឋបាលអាម៉េរិកត្រាំត្រូវបានក្រុមសកម្មប្រយុទ្ធ និងមេដឹកនាំគាំទ្រដោយអ៊ីរ៉ង់ចាត់ទុកជា «ជ័យជម្នះប្រវត្តិសាស្ត្រ» យ៉ាងធំធេង ខណៈដែលសង្គ្រាមដ៏អូសបន្លាយនេះបានផ្តាច់ជីវិតទាហានអាម៉េរិកអស់ប្រមាណ ៤,៥០០ នាក់។
ក្រុមអ្នកវិភាគសន្តិសុខបានព្រមានថា ការដកកងកម្លាំងចម្រុះដែលដឹកនាំដោយអាម៉េរិកចេញនៅពេលនេះ នឹងបន្សល់ទុកនូវចន្លោះប្រហោងផ្នែកសន្តិសុខដ៏ធំមួយ ដែលអនុញ្ញាតឱ្យទីក្រុងតេអេរ៉ង់ និងក្រុមជីវពលស៊ីអ៊ីត (Shi'ite) អាចពង្រីកឥទ្ធិពលផ្នែកនយោបាយ និងសន្តិសុខនៅក្នុងប្រទេសអ៊ីរ៉ាក់បានដោយសេរី ព្រមទាំងអាចបើកឱកាសឱ្យក្រុមជ្រុលនិយមដូចជា រដ្ឋអ៊ីស្លាម (Islamic State) វិលត្រឡប់មកវិញ៕