Swift cc time

ទិដ្ឋភាពដ៏ស្រស់ស្អាតនៃប្រាសាទបាយ័ន នាំអារម្មណ៍ភ្ញៀវអន្តរជាតិ ទទួលបានបទពិសោធន៍ទេសចរណ៍ដ៏ល្អពីកម្ពុជា ក្នុងឱកាសកិច្ចប្រជុំ GX Summit 2026

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

សៀមរាប៖ ប្រតិភូអន្តរជាតិ GX Summit 2026 រំភើប និងកោតស្ញប់ស្ញែង ពីទិដ្ឋភាពដ៏ស្រស់ស្អាតរបស់ប្រាសាទបាយ័ន នាពេលរាត្រី និង បទពិសោធន៍ទេសចរណ៍ដ៏ល្អមិនអាចបំភ្លេចបាននៅកម្ពុជា បានបង្ហោះរូបថត និងវីដេអូដល់អ្នកតាមដានរបស់ខ្លួន និងប្រជាជនរាប់ពានលាននាក់ជុំវិញពិភពលោក។

នៅក្នុងរាត្រីសមោសររៀបចំក្នុងឱកាសកិច្ចប្រជុំ GX Summit 2026 របស់ក្រុមហ៊ុន G Adventures ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី ២៧ កញ្ញា នៅប្រាសាទបាយ័ន ជាមួយការសម្តែងរបាំប្រពៃណីខ្មែរ អមជាមួយទិដ្ឋភាពរូបភាពដ៏ស្រស់ស្អាត នាំអារម្មណ៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ទទួលបានបទពិសោធន៍ថ្មី។

ព្រឹត្តិការណ៍នេះ រៀបចំឡើងបង្ហាញនូវសក្តានុពលទេសចរណ៍ និងកាលានុវត្តវិនិយោគរបស់កម្ពុជាព្រមទាំងកត្តាសុខសុវត្ថិភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ភាពសំបូរបែបនៃវប្បធម៌ និងប្រពៃណី ប្រាង្គប្រាសាទរាប់ពាន់ ដែលត្រូវបានចាត់ទុកជាសម្បតិ្តបេតិកភណ្ឌពិភពលោក ភាពរួសរាយរាក់ទាក់របស់ប្រជាជនខ្មែរ បដិសណ្ឋារកិច្ចដ៏កក់ក្តៅ ម្ហូបអាហារដ៏ឆ្ងាញ់ពិសេស គោលដៅទេសចរណ៍ដ៏ទាក់ទាញដល់ប្រតិភូអន្តរជាតិ ដើម្បីបង្កើតកិច្ចសហប្រតិបត្តិការទេសចរណ៍រយៈពេលវែង៕


Khcct banner

អត្ថបទទាក់ទង