Khmer suport khmer cc time

ពិព័រណ៍ចិន-អាស៊ាន៖ កម្ពុជា ទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចិនចំពោះឱកាសវិនិយោគ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ណាននីង៖ កម្ពុជាទទួលបានការចាប់អារម្មណ៍ពីក្រុមហ៊ុនចិនចំពោះឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម តាមរយៈការចូលរួមក្នុងពិព័រណ៍ចិន-អាស៊ាន (CAEXPO) លើកទី២៣ នៅទីក្រុងណាននីង ប្រទេសចិន ចាប់ពីថ្ងៃទី១៧ ដល់២១កញ្ញា។

លោក រៀន សំរិទ្ធ នាយកផ្នែកនីតិកម្មទទួលបន្ទុកអចលនទ្រព្យ នៃសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា កម្ពុជា

លោក រៀន សំរិទ្ធ នាយកផ្នែកនីតិកម្មទទួលបន្ទុកអចលនទ្រព្យ នៃសម្ព័ន្ធសហគ្រាសកាណាឌីយ៉ា កម្ពុជា បានចូលរួមក្នុងព្រឹត្តិការណ៍ CAEXPO ជាប្រចាំអស់រយៈពេលជាង ២២ឆ្នាំមកហើយ ដោយក្នុងតួនាទីជាតំណាងសកម្មរបស់ក្រុមហ៊ុន ក្នុងការជំរុញទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជា និងចិន។

លោកបានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កំពុងបង្កើតឱកាសថ្មីៗសម្រាប់វិស័យពាណិជ្ជកម្ម និងវិនិយោគ ខណៈគម្រោង អាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវបានចាត់ទុកជាគំរូមួយដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន។

ក្នុងនាមជាអ្នកដឹកនាំផ្នែកវិនិយោគ លោក រៀន សំរិទ្ធ ក៏បានចូលរួមគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគខ្នាតធំជាច្រើនរបស់សម្ព័ន្ធកាណាឌីយ៉ា ព្រមទាំងការវិនិយោគនៅក្នុងវិស័យសំខាន់ៗ ដូចជា ហិរញ្ញវត្ថុ សំណង់ អចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ។

ការចូលរួមក្នុង CAEXPO ត្រូវបានចាត់ទុកថា ជាវេទិកាសំខាន់សម្រាប់កម្ពុជា ក្នុងការបង្ហាញសក្តានុពលវិនិយោគ និងពង្រីកទំនាក់ទំនងជាមួយដៃគូអាជីវកម្មចិន និងបណ្តាប្រទេសអាស៊ាន៕


Khcct banner

អត្ថបទទាក់ទង