Swift cc time

ក្រុមហ៊ុនកាសចរណ៍ឥណ្ឌា IndiGo ផ្តើមភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញពីថ្ងៃទី០១ ខែតុលា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមហ៊ុនកាសចរណ៍ឥណ្ឌា IndiGo

ភ្នំពេញ៖ ក្រុមហ៊ុនកាសចរណ៍ឥណ្ឌា IndiGo បានប្រកាសពីការតភ្ជាប់ជើងហោះហើរត្រង់ឡើងវិញជាមួយប្រទេសកម្ពុជា ដែលនឹងចាប់ផ្តើមដំណើរការពីថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៦។ការហោះហើរនេះ នឹងធ្វើឡើងរវាងកុលកាតា (CCU) មកកាន់ខេត្ត សៀមរាប (SAI) ចំនួន ៣ ជើង/ក្នុងមួយសប្តាហ៍ ពោលគឺរៀងរាល់ថ្ងៃចន្ទ ព្រហស្បតិ៍ និងសៅរ៍ ដោយប្រើប្រាស់យន្តហោះប្រភេទ Airbus A320neo (180/186 កៅអី)។ 

គួរបញ្ជាក់ថា ក្រុមហ៊ុនកាសចរណ៍ឥណ្ឌា IndiGo បានផ្តើមភ្ជាប់ជើងហោះហើរត្រង់ជាមួយកម្ពុជាដំបូង ក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។តែត្រូវបានផ្អាកជាបណ្ដោះអាសន្ន។ចំពោះការតភ្ជាប់ឡើងវិញ នូវជើងហោះហើរត្រង់នេះនឹងផ្ដល់នូវកម្លាំងចលករយ៉ាងសំខាន់លើវិស័យស្នូលៗដូចជា៖ ទេសចរណ៍ និងបេតិកភណ្ឌ៖ បង្កលក្ខណៈងាយស្រួលដល់ភ្ញៀវទេសចរអន្តរជាតិ និងអ្នកធម្មយាត្រា មកទស្សនារមណីយដ្ឋានអង្គរ ដ៏ល្បីល្បាញលើពិភពលោក។

ទី២៖ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន៖ រឹតចំណងសាមគ្គីភាពកាន់តែជិតស្និទ្ធរវាងសិស្ស-និស្សិត ធុរជន ក្រុមគ្រួសារ និងអ្នកស្រឡាញ់វប្បធម៌នៃប្រទេសទាំងពីរ និង សហថាមពលពាណិជ្ជកម្ម៖ បើកឱកាសសម្រាប់ការផ្សព្វផ្សាយទេសចរណ៍រួមគ្នា កញ្ចប់ទស្សនកិច្ចទាក់ទាញ និងការពង្រីកការតភ្ជាប់ឆ្លងកាត់ទីក្រុងកុលកាតា។នេះបើយោងតាមការអះអាងរបស់ លោក ស៊ីន ចាន់សេរីវត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល។

បើតាមលោក លោក ស៊ីន ចាន់សេរីវត្ថា បន្តថា និរន្តរភាពយូរអង្វែងនឹងអាស្រ័យលើតម្រូវការ ទីផ្សារជាក់ស្តែង សេវាកម្មប្រកបដោយទំនុកចិត្ត និង ការសហការផ្សព្វផ្សាយរួមគ្នាយ៉ាងសកម្ម។ ការស្ដារឡើងវិញ ច្រករបៀងអាកាសនេះនឹងចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។

លោកសង្កត់ធ្ងន់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍ការវិលត្រឡប់មកវិញ នៃជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo ព្រមទាំងផ្តល់កិច្ចសម្របសម្រួលប្រតិបត្តិការហោះហើរ ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងទំនុកចិត្តខ្ពស់បំផុត៕

Khcct banner

អត្ថបទទាក់ទង