Swift cc time

កម្ពុជា-ចិន ចុះMoUលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន ដើម្បីបន្តជំរុញ និងកសាងសមត្ថភាពពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖  ក្រសួងសាធារណការ និងដឹកជញ្ជូន)

រដ្ឋធានីប៉េកាំង៖ ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MoU) លើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក នៃប្រទេសទាំងពីរ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

បើតាមសេចក្ដីប្រកាស ក្នុងឱកាសចូលរួមវេទិកាវិស័យដឹកជញ្ជូនប្រកបដោយចីរភាពសកលឆ្នាំ២០២៦ នារសៀលថ្ងៃចន្ទ ទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបប្រជុំទ្វេភាគី ជាមួយលោក LIU Wei រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន នៃសាធារណរដ្ឋប្រជាមានិតចិន នៅរដ្ឋធានីប៉េកាំង។

ក្នុងជំនួបទ្វេភាគីនេះ រដ្ឋមន្រ្តីក្រសួងទាំងពីរ ក៏បានចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន គោលបំណងបន្តជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរលើ ការកសាងសមត្ថភាព និងផ្លាស់ប្តូរបទពិសោធន៍ ចំណេះដឹង និងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងវិស័យដឹកជញ្ជូន ឡូជីស្ទីក និងការងារពិសោធន៍សំណង់សាធារណការជាដើម៕


Khcct banner

អត្ថបទទាក់ទង