Swift cc time

ធនាគារជាតិ សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្ន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា សម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាលបណ្តោះអាសន្ន និងសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្ន សម្រាប់រយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះតទៅ។ សេចក្ដីសម្រេចនេះ ត្រូវបានធ្វើឡើងក្រោយពិនិត្យឃើញថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន។ នេះបើតាមធនាគារជាតិនៃកម្ពុជា។

ដោយពិនិត្យឃើញថា ធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក មានការខ្វះចន្លោះក្នុងការអនុលោមតាមបទប្បញ្ញត្តិជាធរមាន ធនាគារជាតិនៃកម្ពុជាបានសម្រេចដាក់ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក ស្ថិតក្រោមអភិបាល បណ្តោះអាសន្ន និងសម្រេចតែងតាំងក្រុមហ៊ុន បេកឃើរ ធីលលី (ខេមបូឌា) ម.ក ជាអភិបាលបណ្តោះអាសន្ន សម្រាប់រយៈពេល ៣ ខែ ចាប់ពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។ អភិបាលបណ្តោះអាសន្ន មានតួនាទីក្នុង ការវាយតម្លៃស្ថានភាពរបស់ធនាគារ ឈីហ្វ (ខេមបូឌា) ម.ក និងរាយការណ៍មកធនាគារជាតិនៃកម្ពុជា ដើម្បី ជាមូលដ្ឋានសម្រាប់ការសម្រេចចាត់វិធានការជាបន្តចំពោះធនាគារនេះ។

ក្នុងរយៈពេល ៣ ខែ នេះ អភិបាលបណ្តោះអាសន្ន មានសិទ្ធិអំណាចក្នុងការគ្រប់គ្រង និងជាតំណាង ឱ្យធនាគារពាណិជ្ជ ឈីហ្វ (ខេមបូឌា) ម.ក សម្រាប់គ្រប់ប្រតិបត្តិការទាំងអស់របស់ធនាគារ ដែលរួមមាន ទាំងការផ្អាកការទូទាត់ប្រាក់បញ្ញើ និងចំណាយមិនចាំបាច់មួយចំនួនជាបណ្ដោះអាសន្ន។ ចំពោះអ្នកខ្ចីឥណទានទាំងអស់ ត្រូវបន្តបំពេញកាតព្វកិច្ចទូទាត់សងប្រាក់ជាប្រក្រតី។

ធនាគារជាតិនៃកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នខ្ពស់លើការអនុវត្តអភិបាលបណ្តោះអាសន្ននិងសូមអំពាវនាវដល់សាធារណជនតាមដានព័ត៌មានផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងធនាគារ ឈីហ្វ (ខេមបូឌា) ម.ក។

អតិថិជននិងភាគីពាក់ព័ន្ធដែលមានសំណួរពាក់ព័ន្ធនឹងអភិបាលបណ្តោះអាសន្នខាងលើ អាច ទាក់ទងដោយផ្ទាល់ទៅក្រុមហ៊ុន បេកឃើរ ធីលលី ដែលមានអាសយដ្ឋាននៅ បុរីអេលីហ្សេ អគារលេខ បេ៣-០៧១ & បេ៣-០៧២ ផ្លូវកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លេខទូរសព្ទ ០២៣ ៩៨៧ ១០០ ឬអ៊ីមែល [email protected]


Khcct banner

អត្ថបទទាក់ទង