Swift cc time

បច្ចុប្បន្ន កម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន ១៥ ក្នុងទុនសរុបប្រមាណ ២៤៨ លានដុល្លារ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ គិតត្រឹមបច្ចុប្បន្ននេះ នៅទូទាំងប្រទេសកម្ពុជាមានរោងចក្រផ្គុំ និងដំឡើងរថយន្ត សរុបចំនួន ១៥ ក្នុងនោះរោងចក្រកំពុងដំណើរការមានចំនួន ១០ និងរោងចក្រពុំទាន់ដំណើរការចំនួន ២ ហើយមានគម្រោងវិនិយោគផ្គុំ ដំឡើងរថយន្តចំនួន ៣ ផ្សេងទៀត ដែលបានស្នើសុំចុះបញ្ជីវិនិយោគ និងកំពុងសាងសង់រោងចក្រ។ នេះបើតាមការលើកឡើងរបស់សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងពិធីសម្ពោធជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង ឯ.ក និងដាក់ឱ្យដំណើរការខ្សែសង្វាក់ផលិតកម្មម៉ាក GAC នៅខេត្តកំពង់ឆ្នាំង នាព្រឹកទី១៧ ខែកញ្ញា ឆ្នាំ២០២៦។

សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ទុនវិនិយោគសរុបគ្រប់វិស័យនេះមានសរុបប្រមាណ ២៤៨ លានដុល្លារ ក្នុងនោះទុនវិនិយោគក្នុងស្រុកសរុប២៨% និងទុនវិនិយោគពីបរទេសសរុប៧២% ដោយបានបង្កើតការងារសរុប ២ ៧៧៤ កន្លែង ដែលជាកន្លែងជំនាញ។

ជាមួយគ្នានេះ អ្វីដែលការគិតគូរបន្ថែមទៀត សម្ដេចបានឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ពិនិត្យមើលការកំណត់បន្ថែមទៀតនៃការពង្រីកចំនួនក្រុមហ៊ុនដំឡើងរថយន្ត ព្រោះនៅថ្ងៃក្រោយក្រុមហ៊ុនទាំងនេះអាចឈានទៅដល់ការផលិតកម្រិតណាមួយ ដែលជាការវិនិយោគធំមិនមែនការវិនិយោគតូចដូចបើកហាងកាហ្វេនោះទេ។

ជំហានបន្ទាប់ គឺការគិតគូរពីទីផ្សារ ដោយការផ្តល់អាជ្ញាបណ្ណដែលជារឿងសំខាន់ ខណៈបច្ចុប្បន្នការផ្តល់អាជ្ញាបណ្ណដល់ក្រុមហ៊ុនផ្គុំ និងដំឡើងរថយន្តក្នុងស្រុក មានចំនួន ១៥ និងធានាឱ្យបាននូវភាពធន់ និងទីផ្សារប្រកួតប្រជែង។ នេះបើតាមប្រសាសន៍សម្ដេច ហ៊ុន ម៉ាណែត៕


Khcct banner

អត្ថបទទាក់ទង