Swift cc time

អ្នកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា​ ប្រកាសប្រមូល«ទ្រព្យសម្បត្តិ»ទាំងអស់ជូនរដ្ឋ ដើម្បីដោះស្រាយគម្រោងផ្លូវ៦A

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
 អ្នកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា។រូបភាពចាស់។

ភ្នំពេញ៖ អ្នកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា គឺជាសេដ្ឋីវ័យក្មេង និងជាពាណិជ្ជករល្បីឈ្មោះមួយរូបនៅប្រទេសកម្ពុជា នៅថ្ងៃទី ៨ កញ្ញានេះ បានប្រកាសប្រមូលទ្រព្យសម្បត្តិទាំងអស់រាប់ទាំងដីផ្នូរម្ដាយ ឬកង់ម៉ូតូឡានប្រគល់ជូនក្រសួងរៀបចំដែនដី ដើម្បី ចាត់ចែងដោះស្រាយគម្រោងជាប់គាំង គឺគម្រោងដី​ និងផ្ទះនៅផ្លូវ ៦A ហើយបន្ថែមពីនេះលោកទទួលស្គាល់កំហុស និងព្រមទទួលទោសតាមផ្លូវច្បាប់កម្ពុជា។

យោងតាមសារនៅយប់នេះ អ្នកឧកញ៉ា​ ឡេង​ ណាវ៉ាត់ត្រា បានសំនូមពរទៅរាជរដ្ឋាភិបាល និងជនរួមជាតិទាំងអស់ដោយឈរលើភាពទទួលខុសត្រូវ និង ស្មោះត្រង់ គោរពច្បាប់កម្ពុជា លោកនឹងបងប្អូនរបស់លោក នឹងប្រមូល «ទ្រព្យសម្បត្តិ»ទាំងអស់មិនថាដីផ្នូរម្ដាយ ឬ កង់ ម៉ូតូ ឡានប្រគល់ជូនក្រសួងដែនដីចាត់ចែង និង សូមទៅព្រះមហាក្សត្រ បញ្ចប់គោរមងាររបស់លោក។

លោកថា បញ្ហាគម្រោង 6Aនេះជាគម្រោងដែលផុងជ្រៅបានលក់ ចំណូលទឹកលុយសរុប (185 លានដុល្លារ)តែចំណាយទៅលើគម្រោងនេះសរុបទាំងអស់ មកដល់ពេលនេះ(221 លានដុល្លារ)ដោយមិនរាប់បញ្ចូលក្រសួង ដោះស្រាយបន្តបច្ចុប្បន្ន ហើយបច្ចុប្បន្នទិន្នន័យនៅក្រសួងតែតាមបានដំណឹងព្រោះមិនច្បាស់100%ប្រហែល (20 ទៅ 30 លានដុល្លារ)ទៀតទើបបានបញ្ចប់បាន។

លោកថ្លែងថា "ដល់ដំណាក់កាលនេះជាដំណាក់កាលត្រូវវះកាត់ ដើម្បីបង្ហាញការទទួលខុសត្រូវជា មួយជាតិកម្ពុជា ខ្ញុំបាទសូមទទួលទោសទៅតាមច្បាប់ នៃព្រះរាជាណាចក្រកម្ពុជា។តែសុំសន្តោសប្រណី ពីរាជរដ្ឋាភិបាលកម្ពុជានិងពុកម៉ែបងប្អូនទូទាំងប្រទេស។កុំឱ្យប្រពន្ធមានទោស នឹង ឱ្យកូនបានរៀនចប់ចុងចប់ដើម ទៅថ្ងៃក្រោយគាត់រស់តាមសមាជីវោចុះ។ហើយដើម្បីជាថ្នូនិងការស្នើសុំនេះពុកម៉ែបងប្អូនទូទាំងប្រទេសអាចបន្ថែមទោះខ្ញុំ ប្រហារជីវិតតែម្ដង"

លោកបានពន្យល់ថា ពីកំហុសចំនួន២ គឺទី១ គម្រោងយឺតយ៉ាវ និងទី២ ជំពាក់បំណុល ហើយកំហុសនេះ លក់ផ្ទះមិនបានចំណេញ ថែមទាំងខាត។ប្រៀបដូចជាអ្នកម៉ៅកាខាតចុងខាតដើម (ឡុងចុង)។លោកសង្ឃឹមថា រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជាជ្រាបនឹងបានស្ងប់ចិត្ត៕

Khcct banner

អត្ថបទទាក់ទង