Swift cc time

សាលារៀនសុវណ្ណភូមិ បំបែកកំណត់ត្រានាំមុខគេក្នុងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨% និងមានកំណើនសិស្សនិទ្ទេស A ក្នុងរយៈពេល ១១ឆ្នាំ ជាប់គ្នាសរុបចំនួន ៥៦២នាក់

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

សាលារៀនសុវណ្ណភូមិ ដែលជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា ដែលទទួលបានការទុកចិត្តខ្ពស់បំផុតពីសំណាក់អ្នកអាណាព្យាបាល បានស្តែងឱ្យឃើញកាន់តែច្បាស់អំពីភាពជោគជ័យ និងគុណភាពអប់រំរបស់ខ្លួន តាមរយៈការបង្កើតកំណត់ត្រាសមិទ្ធផលដ៏អស្ចារ្យ ដោយមានសិស្សប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ទទួលបាន និទ្ទេស A រហូតដល់ ១១ឆ្នាំ ជាប់ៗគ្នា ដែលមានចំនួនសិស្សជ័យលាភីសរុបកើនឡើងរហូតដល់ ៥៦២នាក់ និងបំបែកបំណត់ត្រានាំមុខគេក្នុងអត្រាប្រឡងជាប់ថ្នាក់ជាតិខ្ពស់បំផុតទូទាំងប្រទេស ៩៨% ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ១០ សីហា ២០២៦។

សមិទ្ធផលត្រចះត្រចង់នេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់គណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យខ្ពស់ ព្រមទាំងការខិតខំប្រឹងប្រែងរៀនសូត្ររបស់សិស្សានុសិស្ស ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលទាំងអស់។

សាលារៀនសុវណ្ណភូមិ មិនត្រឹមតែផ្តោតលើការទទួលបានលទ្ធផលប្រឡងដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរៀបចំនូវកម្មវិធីសិក្សាដ៏សម្បូរបែប ឆ្លើយតបទៅនឹងតម្រូវការអប់រំបែបឌីជីថល និងសម័យកាលទំនើបរួមមាន៖

១. កម្មវិធីចំណេះទូទៅខ្មែរ (KGE - Khmer General Education): ចាប់ពីកម្រិតមត្តេយ្យ ដល់ថ្នាក់ទី១២ ដែលស្របតាមស្តង់ដារក្រសួងអប់រំ យុវជន និងកីឡា។

២. កម្មវិធីភាសាអង់គ្លេសទូទៅ (GEP - General English Program): បង្កើតឡើងដើម្បីពង្រឹងសមត្ថភាពប្រើប្រាស់ភាសាបរទេសរបស់សិស្សឱ្យបានស្ទាត់ជំនាញ និងមានទំនុកចិត្តខ្ពស់ ដែលបច្ចុប្បន្នមានការទទួលស្គាល់ជាផ្លូវការពី Cambridge ចក្រភពអង់គ្លេសជា Cambridge English Educational Partner (CEEP)

៣. កម្មវិធីអន្តរជាតិបីភាសា ខ្មែរ-អង់គ្លេស-ចិន (ITP - International Trilingual Program): ជាកម្មវិធីស្ដង់ដារអន្ដរជាតិដែលមានការទទួលស្គាល់ជាផ្លូវការពី SACE International។ កម្មវិធីអន្ដរជាតិបីភាសា ផ្ដល់ការអបរំដ៏មានគុណភាពដែលសិស្សានុសិស្សនឹងទទួលបានសញ្ញាបត្រ២គឺ បាក់ឌុបខ្មែរ១ដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡា និងបាក់ឌុបអូស្រ្ដលី១ដែលចេញដោយ SACE International នៃរដ្ឋអូស្រ្ដលីខាងត្បូង នៅពេលបញ្ចប់ការសិក្សាថ្នាក់ទី១២។ សញ្ញាបត្រដែលទទួលស្គាល់ជាអន្ដរជាតិនេះ អនុញ្ញាតិឱ្យសិស្សានុសិស្សទៅបន្ដការសិក្សានៅជុំវិញពិភពលោកបានដោយពុំចាំបាច់ធ្វើតេស្ដចូលរៀន និងពុំចាំបាច់រៀនឆ្នាំមូលដ្ឋានឡើងវិញផងដែរ។

ទាំងនេះគឺជាមោទនភាពដ៏ធំធេង និងជាសញ្ញាណបញ្ជាក់ថា សាលារៀនសុវណ្ណភូមិ នៅតែបន្តបេសកកម្មរបស់ខ្លួនយ៉ាងសកម្ម ក្នុងការចូលរួមចំណែកអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ឱ្យមានទាំងចំណេះដឹង សមត្ថភាព ចរិយាសម្បត្តិ និងបំណិនជីវិតពិតប្រាកដ ដើម្បីក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់អភិវឌ្ឍប្រទេសជាតិទៅថ្ងៃអនាគត៕

#សាលារៀនសុវណ្ណភូមិគឺជាគ្រឹះស្ថានអប់រំឯកជនឈានមុខគេនៅកម្ពុជា

#សាលារៀនសុវណ្ណភូមិគឺជាផ្ទះរបស់អ្នកពូកែ


Khcct banner

អត្ថបទទាក់ទង