Swift cc time

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា នឹងអមដំណើលោក ស៊ុន ចាន់ថុល ទៅចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៦» និង «វេទិកាវិនិយោគកម្ពុជា» នៅចិន

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដឹកនាំដោយអ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម នឹងចូលរួមអមដំណើរលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវានិយោគ និងពាណិជ្ជកម្មលើកទី២៦ និង «វេទិការនិយោគកម្ពុជា» នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

បើតាមសមាគម សមាជិកគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដែលនឹងត្រូវចូលរួមអមដំណើរ រួមមាន៖ អ្នកឧកញ៉ា អ៊ឹង លីហេង, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីវ ឃុងថៃ, ឧកញ៉ា សុខ បញ្ញារិទ្ធ និង លោក ខេន ញ៉ន។

ក្នុងបេសកកម្មនេះ គណៈប្រតិភូនឹងអមដំណើរ លោកឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្ត ហ៊្វូជៀន និងតំណាងក្រុមហ៊ុនធំៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកសាងទំនុក ចិត្តជាមួយសហគមន៍ធុរកិច្ចបរទេស៕

Khcct banner

អត្ថបទទាក់ទង