Swift cc time

ក្រសួងទេសចរណ៍ គាំទ្រការផលិតភាពយន្ត ជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និង ទាក់ទាញភ្ញៀវទេសចរមកកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានបង្ហាញពីការគាំទ្រការផលិតភាពយន្ត ដែលជាមធ្យោបាយជំរុញទេសចរណ៍ភាពយន្ត ផ្សព្វផ្សាយសក្តានុពល និង ទាក់ទាញភ្ញៀវទេសចរមកកម្ពុជា។ការគាំទ្រនេះ ដោយមើលឃើញសក្តានុពលកម្ពុជា ហើយក្រុមផលិតករ បានពិភាក្សាជាមួយក្រសួងទេសចរណ៍ អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងជំនួបជាមួយចាងហ្វាងផលិតករភាពយន្ត និងតារាសម្តែង លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានប្រកាសគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។

លោក ហួត ហាក់ បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និង វីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។

គួរបញ្ជាក់ថា លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា បានពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា។ដើម្បីជោគជ័យ លោកស្នើសុំអនុសាសន៍ និង ការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និង អាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ៕

Khcct banner

អត្ថបទទាក់ទង