Swift cc time

បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ ពាំនាំស្នាដៃភាពយន្ត និងតារាសម្តែងហុងកុង មកជូន ទស្សនិកជនកម្ពុជាជាថ្មីម្តងទៀត

សង្គម
/
អ្នកយកព័ត៌មាន:
អត្ថបទពាណិជ្ជកម្ម
/

ក្នុងបេសកកម្មបន្តនាំយកភាពយន្តហុងកុងទៅកាន់ទស្សនិកជនអន្តរជាតិឱ្យកាន់តែច្រើន បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង មិនត្រឹមតែជាវេទិកាឱ្យទស្សនិកជនបានស្វែងយល់ពីភាពច្នៃប្រឌិត និងភាពសម្បូរបែបនៃវិស័យភាពយន្តហុងកុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតឱកាសសម្រាប់ផលិតករ សិល្បករ និងសហគមន៍ភាពយន្តរវាងហុងកុង និងកម្ពុជា ក្នុងការរឹតចំណងទំនាក់ទំនង និងផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមកផងដែរ។

រាជធានីភ្នំពេញ, កម្ពុជា – ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ – បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង បានត្រលប់មកកាន់ប្រទេសកម្ពុជាវិញហើយនាខែកញ្ញានេះ ដោយពាំនាំនូវផ្ទាំងទស្សនីយភាពភាពយន្តហុងកុងដ៏ជក់ចិត្តជូនដល់ទស្សនិកជនកម្ពុជា ព្រមទាំងមានការចូលរួមផ្ទាល់ពីសំណាក់ផលិតករភាពយន្ត និងតួសម្តែងប្រុសស្រីមកពីហុងកុង ដើម្បីជួបសំណេះសំណាលជាមួយអ្នកគាំទ្រនៅកម្ពុជាផងដែរ។


ព្រឹត្តិការណ៍ឆ្នាំនេះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ដោយមានការចាក់ផ្សាយភាពយន្តហុងកុងចំនួន ៧ រឿង ដែលត្រូវបានជ្រើសរើសយ៉ាងសម្រិតសម្រាំងនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា និងលេជេន សាខាអេដេន រាជធានីភ្នំពេញ។

បទបង្ហាញព្រឹត្តិការណ៍ភាពយន្តហុងកុង ឆ្នាំ ២០២៦ នាំមកជូនដោយបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) ជាមួយនឹងជំនួយហិរញ្ញវត្ថុពីភ្នាក់ងារអភិវឌ្ឍឧស្សាហកម្មច្នៃប្រឌិត និងវប្បធម៌ (CCIDA) មូលនិធិអភិវឌ្ឍន៍ភាពយន្ត (FDF) និងការិយាល័យសេដ្ឋកិច្ច និងពាណិជ្ជកម្មហុងកុង (HKETO) សហការជាមួយក្រុមហ៊ុន Westec Media Limited និងទទួលបានការគាំទ្រផ្នែកទីតាំងពីរោងភាពយន្ត លេជេន។

កម្មវិធីនេះក៏ជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ AFAA ក្នុងការលើកកម្ពស់វិស័យភាពយន្តអាស៊ី ពង្រីក និងសាងទស្សនិកជន ព្រមទាំងពង្រឹងទំនាក់ទំនងរវាងអ្នកជំនាញភាពយន្តហុងកុង និងអន្តរជាតិ។

កម្មវិធីសម្រាប់ឆ្នាំ ២០២៦ នេះ បានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៦ នៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា ជាមួយនឹងការចាក់បញ្ចាំងរឿង Unidentified Murder

ដើម្បីធ្វើឱ្យការបើកការចាក់បញ្ចាំងកាន់តែពិសេស អ្នកដឹកនាំ និងតួសម្តែងនៃរឿងនេះ នឹងមានវត្តមានផ្ទាល់នៅកម្ពុជា ដើម្បីជួបជុំជាមួយទស្សនិកជន រួមមាន៖

លោក Jack Lee – អ្នកដឹកនាំរឿង Unidentified Murder

លោក Ronald Lam – តួសម្តែងរឿង Unidentified Murder

លោក Kenny Wong – តួសម្តែងរឿង Unidentified Murder

បន្ទាប់ពីការទស្សនារួច ទស្សនិកជននឹងមានឱកាសចូលរួមវគ្គសំណួរ-ចម្លើយពិសេសជាមួយផលិតករ និងតួសម្តែង ដើម្បីយល់ដឹងឱ្យកាន់តែស៊ីជម្រៅអំពីដំណើរការផលិត ជំនាញសម្តែង និងសាច់រឿងនៅពីក្រោយ។

ព្រឹត្តិការណ៍បើកកម្មវិធីនេះក៏នឹងស្វាគមន៍សមិទ្ធករ និងសិល្បករហុងកុងផ្សេងទៀត ដែលតំណាងឱ្យភាពយន្តល្បីៗក្នុងកម្មវិធីឆ្នាំនេះផងដែរ។

លោក Keane Wong អ្នកដឹកនាំរឿង Afterpiece នឹងចូលរួមក្នុងកម្មវិធីនៅប្រទេសកម្ពុជា ក្នុងវគ្គសំណួរ-ចម្លើយ បន្ទាប់ពីការចាក់ផ្សាយភាពយន្តនេះនៅថ្ងៃទី ៥ ខែកញ្ញា វេលាម៉ោង ៤:៣៥ នាទីល្ងាច នៅរោងភាពយន្ត លេជេន សាខាអេដេន។

តំណាងឱ្យរឿង Bird of Paradise តារាសម្តែង លោក Jayden Cheung និង កញ្ញា Yeung Nga Man ក៏នឹងមកប្រទេសកម្ពុជា ដើម្បីជួបសំណេះសំណាលជាមួយទស្សនិកជនក្នុងវគ្គសំណួរ-ចម្លើយ បន្ទាប់ពីការចាក់ផ្សាយភាពយន្តចប់នៅថ្ងៃទី ៥ ខែកញ្ញា វេលាម៉ោង ៧:២៥ នាទីយប់

វត្តមានរបស់ផលិតករ និងសិល្បករទាំងនេះ គឺជាឱកាសដ៏ពិសេសសម្រាប់អ្នកស្នេហាវិស័យភាពយន្តនៅកម្ពុជា ដោយពួកគាត់មិនត្រឹមតែបានទស្សនាភាពយន្តហុងកុងនៅលើអេក្រង់ធំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបាននិយាយទាក់ទងផ្ទាល់ជាមួយអ្នកដែលមានទេពកោសល្យដ៏ឆ្នើមទៀតផង។

ភាពយន្តហុងកុងចំនួន ៧ រឿង នឹងត្រូវដាក់បញ្ចាំងក្នុងកម្មវិធីឆ្នាំនេះនៅរោងភាពយន្ត លេជេន សាខាអូឡាំព្យា និងសាខាអេដេន ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២៦ ដោយសំបុត្រមានលក់ក្នុងតម្លៃពិសេសត្រឹមតែ ២,០០០ រៀល ប៉ុណ្ណោះ។

ភាពយន្តទាំងអស់នឹងត្រូវចាក់បញ្ចាំងជាភាសាចិនកាតាំង ជាមួយនឹងអក្សខ្មែរ អង់គ្លេស និងចិនរត់ពីខាងក្រោម។

អំពីបណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (Asian Film Awards Academy)

បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) ត្រូវបានបង្កើតឡើងដោយមហោស្រពភាពយន្ត ប៊ូសាន ហុងកុង និងតូក្យូ។ បណ្ឌិតសភាពានរង្វាន់ភាពយន្តអាស៊ី (AFAA) គឺជា អង្គការមិនរកចំណូល ដែលប្តេជ្ញាចិត្តលើកតម្កើង និងទទួលស្គាល់ភាពយន្តអាស៊ី និងទេពកោសល្យភាពយន្តទាំងនោះ។ ក្រៅពីការរៀបចំពិធីប្រគល់រង្វាន់ភាពយន្តអាស៊ីប្រចាំឆ្នាំ AFAA តែងតែរៀបចំការបញ្ចាំងភាពយន្ត កម្មវិធីផ្លាស់ប្តូរវប្បធម៌ ការអភិវឌ្ឍសមត្ថភាព និងទេពកោសល្យ ព្រមទាំងគម្រោងផ្សព្វផ្សាយអន្តរជាតិផ្សេងៗក្នុងពេលពេញមួយឆ្នាំ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មភាពយន្តអាស៊ី។ តាមរយៈសកម្មភាពទាំងនេះ AFAA បានពង្រឹងទំនាក់ទំនងរវាងអ្នកជំនាញភាពយន្តនៅទូទាំងតំបន់អាស៊ី និងជួយផ្សព្វផ្សាយភាពយន្តអាស៊ីទៅកាន់ទស្សនិកជនទូទាំងពិភពលោកផងដែរ។




Khcct banner

អត្ថបទទាក់ទង