ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចផ្អាកការងារនគរបាលសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ចំនួន២រូប។ មូលហេតុការផ្អាក់មន្ត្រីទាំងពីររូបនេះ ក្រោយក្រសួងរកឃើញថា ល្មើសបទវិន័យនគរបាលជាតិកម្ពុជា។
យោងតាមក្រសួងមហាផ្ទៃ មន្ត្រីនគរបាលទាំង ២រូប ដែលផ្អាកការងារ រួមមាន៖ ១) លោកវរសេនីយ៍ទោ ឈុន ឆាង នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ទី២) លោកវរសេនីយ៍ត្រី យ៉ន បូណាវី នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕