Swift cc time

ក្រុមធុរកិច្ចនិងវិនិយោគពីប្រទេសចិនចំនួន ២៥ ស្ថាប័ន ជួបជាមួយCDC ដើម្បីស្វែងរកឱកាសវិនិយោគនោកម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)

ភ្នំពេញ៖ ក្រុមធុរកិច្ចនិងវិនិយោគពីប្រទេសចិនចំនួន ២៥ ស្ថាប័ន ជួបជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ដើម្បីសិក្សាស្វែងយល់ឱ្យបានលម្អិតអំពី «កាលានុវត្តភាពយុទ្ធសាស្ត្រ និងការបោះទុនវិនិយោគទ្រង់ទ្រាយធំនៅកម្ពុជា»។ ជំនួបនេះត្រូវបានដឹកនាំដោយលោក ស៊ុន ចាន់ថុល អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយលោក Wang Boyong អនុប្រធាន និងជាអគ្គលេខាធិការនៃ វិទ្យាស្ថានចិនសម្រាប់នវានុវត្តន៍ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍ (CIIDS) នារសៀលថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនេះ លោក ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះគណៈប្រតិភូ ដែលបានមកបំពេញទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីស្វែងយល់ផ្ទាល់អំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគដ៏សម្បូរបែប ក្នុងគោលបំណងពិចារណាជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់របស់ខ្លួន។ លោកបានគូសបញ្ជាក់អំពីបរិយាកាសវិនិយោគប្រកបដោយអំណោយផលរបស់កម្ពុជា រួមមាន៖ សុខសន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់វិនិយោគថ្មីដែលផ្តល់កិច្ចសម្រួល និងការលើកទឹកចិត្តខ្ពស់ ព្រមទាំងកម្លាំងពលកម្មវ័យក្មេងដែលមានសមត្ថភាព និងទីតាំងភូមិសាស្រ្តដែលអំណោយផល។

តាមរយៈជំនួបពិភាក្សានេះគណៈប្រតិភូធុរកិច្ចនិងវិនិយោគ ទទួលបានឱកាសក្នុងស្វែងយល់បន្ថែមអំពីបច្ចុប្បន្នភាពនៃប្រតិបត្តិការអាជីវកម្ម ជំនាញឯកទេស ព្រមទាំងទស្សនវិស័យ និងគម្រោងផែនការក្នុងការជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគយុទ្ធសាស្ត្របន្ទាប់។

លោក ស៊ុន ចាន់ថុល ក៏បានផ្តល់នូវការបកស្រាយយ៉ាងលម្អិត ច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ អំពីគោលនយោបាយ ក្របខ័ណ្ឌច្បាប់ និងកិច្ចសម្រួលនានារបស់រាជរដ្ឋាភិបាលកម្ពុជា ព្រមទាំងបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅលើកាលានុវត្តភាពវិនិយោគតាមវិស័យអាទិភាព៕ 


Khcct banner

អត្ថបទទាក់ទង