Swift cc time

អគ្គស្នងការដ្ឋាននគរបាលជាតិ និង ធនាគារ កាណាឌីយ៉ា ចុះMOUរួមគ្នា សី្តពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា សម្រាប់ប្រតិបតិ្តការបង់ប្រាក់ ពិន័យបទល្មើស ច្បាប់ចរាចរណ៍ផ្លូវគោក

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ និងធនាគារ កាណាឌីយ៉ា នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាសី្តពីការប្រើប្រាស់សេវាកម្មធនាគារ កាណាឌីយ៉ា សម្រាប់ប្រតិបតិ្តការបង់ប្រាក់ ពិន័យបទល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក។ពិធីនេះ រៀបចំឡើងដោយមានលោក ឧត្តមសេនីយ៍ឯក ចេវ ហាក់  អគ្គស្នងការរងនគរបាលជាតិ និង លោកស្រី ឈាង សោភា នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា តំណាងដ៍ខ្ពង់ខ្ពស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល។

ឧត្តមសេនីយ៍ឯក ចេវ ហាក់ បានថ្លែងថា MOUនេះ ដើម្បីធ្វើកិច្ចសហការក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក  គឺជាផ្នែកមួយនៃការធ្វើកំណែទម្រង់ក្នុងការគ្រប់គ្រង  នៃការជួយសម្រួលដល់ប្រជាពលរដ្ឋ និងបង្កើនប្រសិទ្ធភាព ក្នុងការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅសម្រេចនូវគោលដៅចុងក្រោយ គឺការធ្វើចរាចរណ៍ប្រកបដោយការគោរពច្បាប់គ្មានអំពើល្មើស និងមានសុវត្ថិភាព។លោក ​​សង្ឃឹម​ថា​នឹង​បង្ក​ភាព​កាន់តែ​ងាយ​ស្រួល​ដល់​ប្រជា​ពលរដ្ឋ​ក្នុង​ការបង់​ប្រាក់​ពិន័យ​អន្តការណ៍ចំពោះអំពើល្មើសច្បាប់សី្តពីចរាចរណ៍ផ្លូវគោក ធនាគារ កាណាឌីយ៉ា និងចូលរួមបម្រើសេវាកម្មក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក។ 

 

លោកស្រី ឈាង សោភា នាយិកានាយកដ្ឋានសេវាកម្មហិរញ្ញវត្ថុបុគ្គល នៃធនាគារ កាណាឌីយ៉ា មាន​ប្រសាសន៍​​ថា៖ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាថ្ងៃនេះ គឺជាការបោះជំហានថ្មីរួមគ្នាមួយទៀតក្នុងការលើកកម្ពស់បរិវត្តកម្មឌីជីថល និងការធ្វើទំនើបកម្មទូទាត់ផ្នែកសេវាសាធារណៈជាមួយបច្ចេកវិទ្យាហិរញ្ញវត្ថុទំនើប ស្របតាម យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលបានកំណត់យក "បច្ចេកវិទ្យា" ជាអាទិភាពគន្លឹះ។

លោកស្រីថា "យើងខ្ញុំបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់ជូននូវដំណោះស្រាយទូទាត់ដ៏សម្បូរបែប ដែលមានសុវត្ថិភាព រហ័ស ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព រួមមាន៖ កម្មវិធីទូរស័ព្ទដៃ Canadia Bank App, សេវាធនាគារសាជីវកម្មតាមអ៊ីនធឺណិត (Corporate Internet Banking) ការស្កេនទូទាត់ KHQR នៅលើកម្មវិធីទូរស័ព្ទ គេហទំព័រ និង បង្កាន់ដៃពិន័យ ព្រមទាំងនៅតាមបណ្តាញបញ្ជរសាខាធនាគារ កាណាឌីយ៉ា នៅទូទាំងប្រទេស ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងការបំពេញកាតព្វកិច្ចផ្លូវច្បាប់ឱ្យកាន់តែងាយស្រួល ចំណេញពេលវេលា និងអាចធ្វើប្រតិបត្តិការបានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ក្នុងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៦ នេះអគ្គស្នងការដ្ឋាននគរបាលជាតិនឹង​អនុញ្ញាត​ឱ្យ​​អ្នក​ដែល​ទទួល​រង​​ពិន័យ​ចំពោះអំពើល្មើស​​ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ ជ្រើសយកការបង់​ប្រាក់​ពិន័យ​តាម KHQR ធនាគារ កាណាឌីយ៉ា​  ឬនៅស្នាក់ការនគរបាលចរាចរណ៍ផ្លូវគោក៕


Khcct banner

អត្ថបទទាក់ទង