ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នឹងអនុវត្តច្បាប់ចរាចរណ៍ឡើងវិញ នៅ៥ខេត្ត/ក្រុង នាថ្ងៃទី១ កញ្ញាស្អែកនេះ រួមមាន រាជធានីភ្នំពេញ ខេត្តព្រះសីហនុ កំពង់ស្ពឺ កណ្តាល និងខេត្តស្វាយរៀង។ ការអនុវត្តឡើងវិញនេះ បន្ទាប់ពីនៅតែមានការកើនឡើងនៃគ្រោះថ្នាក់ចរាចរណ៍ ខណៈមន្រ្តីពូលីសអប់រំពលរដ្ឋពីច្បាប់ចរាចរណ៍។
បើតាមលោក ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិ ផ្តល់កិច្ចសម្ភាសន៍ជាមួយក្រុមសារព៍ត៌មាន ក្នុងពិធីចុះMOU រវាងអគ្គស្នងការរងនគរបាលជាតិ និងធនាគារ កាណាឌីយ៉ា ក.អ បានបញ្ជាក់ថា ការអនុវត្តនេះ នឹងប្រព្រឹត្តទៅនៅខេត្ត/ក្រុង ចំនួន៥ដែលមានអត្រាគ្រោះថ្នាក់ច្រើនជាងគេ។ ការផាកពិន័យ នឹងផ្តោតលើបើកបរប្រើប្រាស់ល្បឿនហួសកំណត់ដែលជាមូលហេតុបង្កគ្រោះថ្នាក់ច្រើនជាងគេដល់៤៦%។ បន្ថែមពីនេះ ការមិនគោរពសិទ្ធអទិភាព ការបើកបរក្នុងស្ថានភាពស្រវឹង ការដឹកឥវ៉ាន់សំពីងសំពោង ការមិនគោរពភ្លើងចរាចរណ៍ជាដើម៕