Swift cc time

ឥទ្ធិពល«ព្យុះសូដេល» អាចបណ្តាលឱ្យ«ទឹកទន្លេមេគង្គ» ហក់ឡើងហួសកម្រិតប្រុងប្រយ័ត្ន នៅរយៈពេល៣ ទៅ ៤ថ្ងៃខាងមុខ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ុន សុខដារី
/

ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី២១ សីហានេះ បានប្រកាសថា ដោយសារស្ថានភាពអាកាសធាតុបាននិងកំពុងមានការប្រែប្រួលដែលកើតឡើងដោយសារឥទ្ធិពលរបស់ព្យុះទី១៨ ឈ្មោះ សូដេល (Saudel) និងប្រព័ន្ធសម្ពាធទាបដែលកើតមាននៅភាគខាងលើអាងទន្លេមេគង្គ បណ្តាលឱ្យតំបន់ ផ្ទៃរងទឹកភ្លៀងនៃទន្លេមេគង្គក្នុងប្រទេសថៃ ប្រទេសឡាវ ប្រទេសវៀតណាម និងប្រទេសកម្ពុជា មានភ្លៀងធ្លាក់ច្រើននៅក្នុងអាងទន្លេមេគង្គ។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យស្ថានភាពកម្ពស់ទឹកទន្លេមេគង្គក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃ ខាងមុខនេះ មានការហក់ឡើងខ្លាំងហួសកម្រិតប្រុងប្រយ័ត្ន។

បើតាមក្រសួងធនធានទឹក បានបញ្ជាក់ថា ក្នុងរយៈពេលពី ៣ថ្ងៃ ទៅ ៤ថ្ងៃ ខាងមុខនេះ ទន្លេមេគង្គ-ស្ទឹងត្រែង កម្រិតកម្ពស់ទឹកអាចនឹងហក់ឡើងដល់ ១១,១៨ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹមតែ ១០,៧០ម៉ែត្រប៉ុណ្ណោះ។ ចំណែកទន្លេមេគង្គ-ក្រចេះ កម្រិតកម្ពស់ទឹកអាចនឹងហក់ឡើងដល់ ២២,៦០ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្នត្រឹមតែ ២២,០០ម៉ែត្រ និង ទន្លេមេគង្គ-កំពង់ចាម កម្រិតកម្ពស់ទឹកអាចនឹងហក់ឡើងដល់ ១៤,៧០ម៉ែត្រ ខណៈកម្រិតកម្ពស់ទឹកប្រុងប្រយ័ត្ន ១៥,២០ម៉ែត្រ។

ក្រសួងធនធានទឹក បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងទន្លេមេគង្គ ជាពិសេសខេត្តស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ និងខេត្តកំពង់ចាម សូមមានការប្រុង ប្រយ័ត្នខ្ពស់៕

Khcct banner

អត្ថបទទាក់ទង