អាជ្ញាធរកម្ពុជា បានបណ្ដេញជនជាតិថៃចំនួន ៤៤នាក់ ក្នុងនោះស្រី ១៦នាក់ចេញពីប្រទេស ក្រោយពួកគេលួចស្នាក់នៅខុសច្បាប់ និងអនុវត្តទោសចប់ តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ៕