The Fortune Tower គឺជាគម្រោងអភិវឌ្ឍន៍អគារចម្រុះទំនើប ដែលមានទីតាំងនៅជ្រុងផ្លូវលេខ 182 និងផ្លូវលេខ 161 សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ក្នុងគម្រោង Olympia City ដោយក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC)។
គម្រោងនេះផ្តល់ជូននូវការិយាល័យ លំដាប់ខ្ពស់ និងបន្ទប់ការិយាល័យបែប SOHO (Small Office Home Office) ដែលត្រូវបានរចនាឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការរីកចម្រើនរបស់អាជីវកម្ម សហគ្រិន និងក្រុមហ៊ុនចាប់ផ្តើមថ្មីនៅរាជធានីភ្នំពេញ។
ដោយមានទីតាំងយុទ្ធសាស្ត្រនៅចំកណ្តាលទីក្រុងភ្នំពេញ The Fortune Tower ផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗជាច្រើន រួមមាន ផ្សារទំនើបអូឡាំព្យា សណ្ឋាគារ អូឡាំព្យា ស៊ីធី ផ្សារទំនើបឡាក់គី រោងកុន Legend Cinema ពហុកីឡដ្ឋានជាតិអូឡាំពិក មន្ទីរពេទ្យ Intercare ហាងកាហ្វេ Starbucks ហាងកាហ្វេBrown ផ្សារអូរឫស្សី ផ្សារទំនើបសូរិយា និងទីកន្លែងសំខាន់ៗជាច្រើនទៀត។ ទីតាំងដ៏មានសក្តានុពលនេះ អនុញ្ញាតឱ្យអាជីវកម្មទទួលបានការរីកចម្រើនដ៏ល្អប្រសើរ ព្រមជាមួយបរិយាកាសពាណិជ្ជកម្មដ៏រស់រវើក។
អគារមានកម្ពស់ 26ជាន់នេះ មានចំនួន 276 units រួមមានការិយាល័យទំនើបដែលមានទំហំចាប់ពី 100 m² បន្ទប់ SOHO ចាប់ពី 45 m² ហាងអាជីវកម្ម និងចំណតរថយន្តក្រោមដីដ៏ធំទូលាយ។
គម្រោងនេះត្រូវបានរៀបចំយ៉ាងល្អិតល្អន់ ដើម្បីផ្តល់នូវបរិយាកាសការងារដែល ប្រកបដោយវិជ្ជាជីវៈ និងភាពបត់បែនសម្រាប់ គ្រប់ប្រភេទអាជីវកម្ម។
The Fortune Tower ផ្តល់ជូនសេវាកម្មល្អ រួមមានការគ្រប់គ្រងអគារ ប្រកបដោយវិជ្ជាជីវៈ ប្រព័ន្ធសន្តិសុខការពារ24ម៉ោង ការចេញចូលអគារបាន 24ម៉ោង ដែលធានាបាននូវភាពងាយស្រួល និងសុវត្ថិភាព សម្រាប់អតិថិជន។ លើសពីនេះ អគារមាន Sky Lounge ផ្តាច់មុខនៅជាន់ខាងលើ ដែលផ្តល់ទិដ្ឋភាពទេសភាពទូលំទូលាយនៃរាជធានីភ្នំពេញ ដែលជាកន្លែងដ៏ល្អសម្រាប់ការបង្កើតទំនាក់ទំនងអាជីវកម្ម ការប្រជុំនិងការសម្រាកលំហែ។
នៅពេលតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់នៅរាជធានីភ្នំពេញកំពុងកើនឡើង The Fortune Tower បង្ហាញពីឱកាសដ៏ទាក់ទាញសម្រាប់ក្រុមហ៊ុនដែលកំពុងស្វែងរកអាសយដ្ឋានអាជីវកម្មមានកិត្យានុភាព កន្លែងការងារទំនើប និងស្ថេរភាពរយៈពេលវែង។
លើសពីអាសយដ្ឋានអាជីវកម្មមួយ The Fortune Tower គឺជានិមិត្តរូបនៃការរីកចម្រើន ឱកាស និងភាពជោគជ័យ។ តាមរយៈការរួមបញ្ចូលអាជីវកម្ម របៀបរស់នៅ និងការតភ្ជាប់នៅក្នុងទីតាំងដ៏ពិសេសតែមួយគម្រោងនេះកំពុងរួមចំណែកពង្រឹងកេរ្តិ៍ឈ្មោះរបស់ ទីក្រុងអូឡាំព្យាឱ្យក្លាយជាគោលដៅឈានមុខគេសម្រាប់ការវិនិយោគនិងឧត្តមភាព ផ្នែកពាណិជ្ជកម្មនៅរាជធានីភ្នំពេញ។
ទំនាក់ទំនងសម្រាប់ព័ត៌មានបន្ថែម: 086 909 708 / 077 667 123
Email: [email protected]
The Fortune Tower Sets a New Standard for Modern Business Excellence in Phnom Penh