Swift cc time

ក្រសួងនិងស្ថាប័នចំនួន៤ចុះMOUរួមគ្នាដើម្បីពង្រឹងការការពារបរិស្ថាន សំដៅនាំកម្ពុជាឱ្យមាន ភាពស្អាត ភាពបៃតង និងចីរភាព

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួង និងស្ថាប័ន ចំនួន៤ មានក្រសួងបរិស្ថាន ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន បានចុះអនុស្សរណៈរួមគ្នាក្នុងថ្ងៃតែមួយ ដើម្បីរួមគ្នាពង្រឹងការការពារបរិស្ថាន ធនធានធម្មជាតិ និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា ជាពិសេសធ្វើយ៉ាងណានាំកម្ពុជាឱ្យមាន «ភាពស្អាត ភាពបៃតង និងចីរភាព»។

អនុស្សរណៈទី១៖ ក្រសួងបរិស្ថាន ជាមួយ អាជ្ញាធរមីន នឹងសហប្រតិបត្តិការបោសសម្អាត តំបន់រងផលប៉ះពាល់ដោយសារមីន និង សំណល់ជាតិផ្ទុះពីសង្គ្រាមក្នុងតំបន់ការពារធម្មជាតិ។ តាមយរយៈអនុស្សរណៈនេះ ស្ថាប័នទាំងពីរនឹងសហការចែករំលែកទិន្នន័យ ផែនទីកំណត់ អត្តសញ្ញាណ កំណត់អាទិភាពតំបន់រងផលប៉ះពាល់ សម្របសម្រួលប្រតិបត្តិការស្រាវជ្រាវ បោសសម្អាត រំដោះផ្ទៃដី និងការកៀរគរធនធានបច្ចេកទេស និងហិរញ្ញវត្ថុ ជាដើម។

អនុស្សរណៈទី២៖ ក្រសួងបរិស្ថាន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម នឹងសហប្រតិបត្តិការគ្នា ដោយផ្តោតលើការ ដាំដើមឈើ ការការពារ និងស្តារទីជម្រាល តំបន់ដីសើម និងប្រព័ន្ធអេកូឡូស៊ីពាក់ព័ន្ធ ការគ្រប់គ្រង ធនធានទឹក ប្រកបដោយនិរន្តរភាព និងការរួមចណែកកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ កិច្ចសហប្រតិបត្តិការនេះ មានសារៈសំខាន់ចំពោះសន្តិសុខទឹក ភាពធន់នឹងការប្រែប្រួលអាកាសធាតុ ជីវៈចម្រុះ និងការរស់នៅ របស់ប្រជាពលរដ្ឋ។ គោលដៅចម្បងនៃកិច្ចសហប្រតិបត្តិការនេះ គឺការរក្សាសមតុល្យរវាងតម្រូវការទឹក សម្រាប់ប្រជាពលរដ្ឋ កសិកម្ម ឧស្សាហកម្ម និងសេដ្ឋកិច្ច ជាមួយតម្រូវការទឹកសម្រាប់ប្រព័ន្ធអេកូឡូស៊ី តំបន់ដីសើម និងជីវៈចម្រុះ។

ចំណែកអនុស្សរណៈទី៣៖ ក្រសួងបរិស្ថានជាមួយ ក្រសួងធម្មការនិងសាសនា នឹងសហប្រតិបត្តិការរួមគ្នា ផ្តោតលើការអភិរក្ស កិច្ចគាំពារបរិស្ថាន ការលើកកម្ពស់សីលធម៌បរិស្ថាន និងការអភិវឌ្ឍវិស័យធម្មការ និងសាសនាប្រកបដោយចីរភាព។ កិច្ចសហប្រតិបត្តិការនេះ អាចជំរុញឱ្យវត្តអារាម និងស្ថាប័នសាសនា ក្លាយជាគំរូនៃទីកន្លែងស្អាត និងបៃតង តាមរយៈការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការញែកនិង គ្រប់គ្រងសំរាម ការដាំនិងថែទាដើមឈើ ការសន្សំទឹកនិងថាមពល ការការពារសត្វព្រៃ និងជីវៈចម្រុះ និងការចូលរួមក្នុងសកម្មភាពស្តារបរិស្ថាននៅមូលដ្ឋាន។

រដ្ឋមន្ត្រីក្រសួងបរិស្ថានលោកបណ្ឌិត អ៊ាង សុផល្លែត បានចាត់ទុក ការចុះអនុស្សរណៈ ជាមួយក្រសួង និងស្ថាប័នទាំង៤ គឺជាការបោះគឺជាជំហានថ្មីមួយទៀត ដើម្បីសម្រេចបានគោលដៅធនានូវចីរភាពបរិស្ថានរបស់កម្ពុជា៕

Khcct banner

អត្ថបទទាក់ទង