ភ្នំពេញ៖ ក្រសួងអប់រំ បានប្រកាសជ្រើសរើសយុវជនជាច្រើនរូប ដើម្បីចូលរួមធ្វើជាប្រតិភូក្នុងជំរំយុវជនជាសាកលលើកទី១២។ តាមរយៈកម្មវិធីនេះ យុវជននឹងទទួលបានការបណ្តុះបណ្តាលរយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៦ នៅតំបន់X16 ខេត្តត្បូងឃ្មុំ ដើម្បីពង្រឹងការយល់ដឹងរបស់យុវជនអំពីទិដ្ឋភាពវិជ្ជមាន ពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងសង្គម ខណៈទទួលបានចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ។
កម្មវិធីជំរំយុវជនជាសកលលើកទី១២ និងប្រព្រឹត្តិទៅក្រោមប្រធានបទ « យុវជន៖ រៀនពីអតីតកាល ចូលរួមបច្ចុប្បន្ន ដើម្បីអភិវឌ្ឍអនាគត»។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពង្រឹងការយល់ដឹងរបស់យុវជនអំពីទិដ្ឋភាពវិជ្ជមាន និងពង្រឹងស្មារតីសាមគ្គីភាពនៅក្នុងសង្គម។ លើសពីនេះ កម្មវិធីក៏នឹងផ្ដល់ឱកាសឱ្យយុវជន ស្វែងយល់ពីទំនៀមទម្លាប់ប្រពៃណី ប្រវត្តិសាស្ត្រខ្មែរ ព្រមទាំងចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ថ្មីៗ ដើម្បីក្លាយជាធនធានមនុស្សរបស់កម្ពុជា ប្រកបដោយសមត្ថភាព និងក្រមសីលធម៌ សម្រាប់ការអភិវឌ្ឍសហគមន៍ និងសង្គមជាតិទាំងមូល។
កម្មវិធីនេះ ផ្តល់ឱកាសដល់យុវជនមកពី ២៥ រាជធានី ខេត្ត ទូទាំងប្រទេសដើម្បីចូលរួមដោយឥតគិតថ្លៃ ដោយបេក្ខជនត្រូវមានអាយុចន្លោះពី ១៨ ដល់ ២៥ ឆ្នាំ និងមានសុខភាពល្អ មានពេលវេលាគ្រប់គ្រាន់ចូលរួមវគ្គតម្រង់ទិស និងវគ្គបណ្ដុះបណ្ដាលដែលរៀបចំដោយក្រុមការងារ ជាយុវជនមិនដែលធ្លាប់ចូលរួមកម្មវិធីនេះពីមុន និងមានទំនួលខុសត្រូវខ្ពស់ ហើយយុវជនតាមបណ្តាខេត្តត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យ។
យុវជនដែលមានចំណាប់អារម្មណ៍ សូមដាក់ពាក្យតាមរយៈ https://forms.gle/ZTxv2pH5KtYxEtad9 យ៉ាងយូរត្រឹមថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦៕