ព្រះសីហនុ៖ កុមារម្នាក់អាយុ៩ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសាររអិលជើងធ្លាក់ក្នុងទៅអូរ ខណៈមេឃកំពុងភ្លៀងខ្លាំង ហើយបង្កើតជាកម្លាំងទឹកហូរខ្លាំង។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០៩កន្លះព្រឹក ស្ថិតក្នុងភូមិ២ សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
យោងតាមសេចក្តីរាយការណ៍ បានឱ្យដឹងថា នៅថ្ងៃទី ១៨ សីហានេះ សង្កាត់ខ្លះក្នុង ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ មានភ្លៀងធ្លាក់ខ្លាំង បង្កើតជាកម្លាំងទឹកហូរទៅតាមអូរមួយចំនួនក្នុងក្រុង។ទឹកភ្លៀងហូរឡើង ប្រៀបមាត់អូរ ក្មេងៗ ឃើញក៏នាំគ្នាឈរមើលទឹកហូរ ហើយក៏រអិលជើងធ្លាក់ចូលអូរក្រោយបន្ទប់ជួល បណ្តាលឱ្យស្លាប់បាត់បង់ជីវិតកុមារម្នាក់អាយុ ៩ ឆ្នាំ ទោះបីមានការខិតខំជួយសង្គ្រោះពីអាជ្ញាធរ និង សមត្ថកិច្ចនៅមូលដ្ឋានក្តី។
បើតាមរបាយការណ៍ កុមារជនរងគ្រោះ ឈ្មោះ លី ហុង ភេទប្រុស មុខរបរសិស្ស បានទៅលេងក្រោយផ្ទះ៣នាក់ បង ប្អូនហើយរអិលជើងធ្នាក់ចូលក្នុងអូរម្នាក់ ជាកូនទីពីរ (ស្លាប់)។ ឪពុកឈ្មោះអុឹម ហ៊ន អាយុ៣៥ឆ្នំា មុខរបរជាងម៉ូតូ ចំណែក ម្ដាយឈ្មោះអៀត ដាវី អាយុ៣០ឆ្នាំ មុខរបរ មេផ្ទះ៕