Swift cc time

ក្រសួងកសិកម្ម និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ ចុះMoUលើកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាព៖ ក្រសួងកសិកម្​ម រុក្ខាប្រមាញ់ និងនេសាទ)

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបណ្ឌិត្យសភាវិទ្យាផ្លូវសូត្រហៃគូ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ភាពធន់ និងការអភិវឌ្ឍន៍ច្រវាក់ផ្គត់ផ្គង់កសិកម្ម។ ការចុះMoUនេះ ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ រវាងលោក គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក QIU WENXU នាយកប្រតិបត្តិ និងជាអនុប្រធាននៃបណ្ឌិត្យសភាផ្លូវសូត្រហៃគូ។

បើតាមក្រសួងកសិកម្ម ការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នានាពេលនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនការវិនិយោគលើអនុវិស័យសំខាន់ៗផ្តោតលើការពិសោធន៍ស្រាវជ្រាវ និងពង្រីកទំហំនៃការកែច្នៃកសិផលសក្តានុពល សំដៅបង្កើនការនាំចេញកសិផលកម្ពុជាទៅកាន់ទីផ្សារប្រទេសចិន និងទទួលបានផលចំណេញទាំងអស់គ្នា៕


Khcct banner

អត្ថបទទាក់ទង