Swift cc time

កម្ពុជារកចំណូលបានជាង ២០ ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅទីផ្សារអន្តរជាតិ រយៈពេល៧ខែ ឆ្នាំ២០២៦

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២៦ ពោលគិតចាប់ពីខែមករា-កក្កដា ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានក្នុងទឹកប្រាក់ប្រមាណជាង ៤៤ ពាន់លានដុល្លារ ក្នុងនោះកម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ប្រមាណ ២០ ពាន់លានដុល្លារ កើនឡើងជាង ២១% បើធៀបរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

បើតាមរបាយការណ៍ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ កើនឡើងប្រមាណ ២១% បើធើបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ក្នុងនោះ កម្ពុជាសម្រេចការនាំចេញក្នុងទឹកប្រាក់ប្រមាណ ២០ ពាន់លានដុល្លារ កើនឡើងជាង ២១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ ខណៈនាំចូលមកវិញក្នុងទឹកប្រាក់ប្រមាណ ២៣ ពាន់លានដុល្លារ កើនឡើងជាង ២១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។

ទីផ្សារនាំចេញ នាំចូល សំខាន់ៗរបស់កម្ពុជារួមមាន ចិន សហរដ្ឋអាម៉េរិក វៀតណាម ជប៉ុន ថៃ សិង្ហបុរី ម៉ាឡេស៊ី កាណាដា ឥណ្ឌូនេស៊ី អេស្ប៉ាញ កូរ៉េខាងត្បូង ចក្រភពអង់គ្លេស អាឡឺម៉ង់ ជាដើម។ល។

មុខទំនិញសំខាន់ៗដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិមានដូចជា៖ សម្លៀកបំពាក់ វាយនភ័ណ្ឌ ស្បែកជើង ទំនិញធ្វើដំណើរ ផលិតផលកសិកម្ម (ដូចជា ស្រូវ អង្ករ គ្រាប់ស្វាយចន្ទី និងដំឡូងមី និងកៅស៊ូ) គ្រឿងសង្ហារឹម សំបកកង់រថយន្ត បន្ទះសូឡា កង់ សម្ភារៈអគ្គិសនី គ្រឿងបង្គុំអេឡិចត្រូនិក គ្រឿងបង្គុំយានយន្ត និងផលិតផលជលផលជាដើម។

ចំណែកមុខទំនិញដែលកម្ពុជានាំចូលពីទីផ្សារអន្តរជាតិមានដូចជា៖ វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មកាត់ដេរ គ្រឿងឧបភោគបរិភោគ យានយន្ត និងគ្រឿងចក្រ សារធាតុគីមី ប្រេងឥន្ធនៈ គ្រឿងអេឡិចត្រូនិក និងសម្ភារសំណង់ ជាដើម៕

Khcct banner

អត្ថបទទាក់ទង