ភ្នំពេញ៖ ក្នុងរយៈពេល៧ខែ ឆ្នាំ២០២៦ កម្ពុជារកចំណូលបានចំនួន ២០ ៣២៦ ៩៦៦ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ២៩.៣១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងទទួលបានភ្ញៀវទេសចរបរទេសចំនួន ៤២៨ ២២៣ នាក់ ធ្លាក់ចុះ ៣០.៧៩% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ។
បើតាមរបាយការណ៍ ចំពោះខែកក្កដា ឆ្នាំ២០២៦ ភ្ញៀវទេសចរបរទេសចំនួន ៤០ ៤៥១ នាក់ បានទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ធ្លាក់ចុះ ២០.៨៤% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងគិតជាទឹកប្រាក់មានចំនួន ១ ៨៥៤ ៤៩៧ ដុល្លារ ធ្លាក់ចុះ ២០.៣១% បើធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥។
រីឯការលក់បណ្ណនៅប្រាសាទកោះកែររយៈពេល៧ខែ ឆ្នាំ២០២៦ មានចំនួន ៨ ៣២៣ នាក់ គិតជាទឹកប្រាក់មានចំនួន ១២៤ ៨៤៥ ដុល្លារ, ប្រាសាទបេងមាលា មានចំនួន ៩ ៤៩៩ នាក់ គិតជាទឹកប្រាក់មានចំនួន ៩៤ ៩៩០ ដុល្លារ, ភ្នំក្បាលស្ពាន មានចំនួន ៧៩៤ នាក់ គិតជាទឹកប្រាក់មានចំនួន ៣ ៩៧០ ដុល្លារ, និងចំណូលលក់សំបុត្រទូក មានចំនួន ៤៦៣ ៣៥៨ ដុល្លារ។ នេះបើតាមរបាយការណ៍៕