Swift cc time

រដ្ឋមន្ត្រីក្រសួងបរិស្ថានស្វាគមន៍ការវិនិយោគ និងការនាំយកបច្ចេកវិទ្យា«រថយន្តអគ្គិសនី»មកកាន់កម្ពុជា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន 

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានកម្ពុជា បានប្រកាសស្វាគមន៍ចំពោះ ការវិនិយោគ និងការនាំយកបច្ចេកវិទ្យារថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជា។ ការប្រកាសយ៉ាងដូច្នេះ ធ្វើឡើងក្នុងពេលលោក អ៊ាង សុផល្លែត  រដ្ឋមន្ត្រីក្រសួងបរិស្ថាន ជួបជាមួយលោក ស៊ន ភិរម្យ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុនរចនា អេកូអេនើជី អុីវី អូតូម៉ូធីវ ខេមបូឌា (Eco Energy EV Automotive Cambodia)។

លោក អ៊ាង សុផល្លែត បានព្យល់ថា ការលើកកម្ពស់ការប្រើប្រាស់យានយន្តថាមពលស្អាត គឺស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការបំពុលបរិស្ថាន កាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និង ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ក្រសួងស្វាគមន៍ចំពោះការវិនិយោគ និងការនាំយកបច្ចេកវិទ្យារថយន្តអគ្គិសនីមកកាន់ប្រទេសកម្ពុជា។

ក្នុងជំនួបនេះ លោក ស៊ន ភិរម្យ នាយកគ្រប់គ្រងទូទៅ ក្រុមហ៊ុន Eco Energy EV Automotive Cambodia បានធ្វើបទបង្ហាញអំពីលក្ខណៈបច្ចេកទេស សមត្ថភាព និង អត្ថប្រយោជន៍នៃរថយន្តភីកអាប់អគ្គិសនីសុទ្ធម៉ាក Rely EV ដែលជាជម្រើសមួយក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ និង ការបំពុលបរិស្ថាន ព្រមទាំងបានលើកឡើងពីឱកាសនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងការជំរុញការប្រើប្រាស់យានយន្តថាមពលស្អាតឱ្យកាន់តែទូលំទូលាយ៕


Khcct banner

អត្ថបទទាក់ទង