Swift cc time

មន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ កំពុងចាប់ផ្ដើមសាងសង់អគារថ្មីកម្ពស់៦ជាន់បន្ថែម ដើម្បីកាត់បន្ថយការប្រើប្រាស់គ្រែរួមគ្នាពេលមកព្យាបាល

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
(រូបភាពនៃគម្រោងអគារថ្មីរបស់មន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ)

ភ្នំពេញ៖ អគារថ្មីកម្ពស់ ៦ ជាន់ ក្នុងបរិវេណមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ ត្រូវបានចាប់ផ្ដើមសាងសង់ ដើម្បីត្រៀមឆ្លើយតបនឹងតម្រូវការជាក់ស្តែង ជាពិសេសដើម្បីសម្រួលដល់ការពិនិត្យ និងព្យាបាលទារក និងកុមារ ក៏ដូចជាកាត់បន្ថយអត្រាខ្ពស់នៃការប្រើប្រាស់គ្រែរួមគ្នា។

អគារថ្មីកម្ពស់ ៦ ជាន់នេះ មានសមត្ថភាពផ្ទុកគ្រែបានចំនួនប្រមាណ ២០០ បន្ថែមលើគ្រែចំនួន ២ ១៦១ ដែលមន្ទីរពេទ្យគន្ធបុប្ផាមានបច្ចុប្បន្ន។ តាមរបាយការណ៍វឌ្ឍនភាព ការសាងសង់អគារនេះសម្រេចបាន ៥% បន្ទាប់ពីបានបើកការដ្ឋាន និងចាប់ផ្ដើមសាងសង់កាលពីពាក់កណ្ដាលខែមិថុនា ឆ្នាំ២០២៦ កន្លងទៅថ្មីៗនេះ។

បើតាមមូលនិធិគន្ធបុប្ផា បញ្ជាក់ថា ក្រុមការងារនឹងបង្ហាញអំពីវឌ្ឍនភាពនៃការសាងសង់អគារនេះ ជូនសប្បុរសជន និងសាធារណជន ជាបន្តបន្ទាប់ទៀត នៅពេលក្រោយ។ រាល់ការបរិច្ចាគថវិកាតិចក្ដី ច្រើនក្ដី ក្នុងស្មារតី “ខ្មែរជួយខ្មែរ” សុទ្ធតែមានតម្លៃដ៏ធំធេង ដើម្បីរួមគ្នារក្សានិរន្តរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងការបន្តបេសសកម្មជួយសង្រ្គោះជីវិតទារក និងកុមារកម្ពុជា ក៏ដូចជាសេវាសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង៕


Khcct banner

អត្ថបទទាក់ទង