Swift cc time

ក្រោយFree Visa កម្ពុជាស្វាគមន៍ជនជាតិចិនជាង ១០ម៉ឺននាក់ គិតត្រឹមថ្ងៃទី២សីហា

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ចាប់តាំងពីថ្ងៃទី ១៥ មិថុនា ដល់ថ្ងៃទី ២ សីហា ឆ្នាំ២០២៦នេះ ជនជាតិចិន ចូលប្រទេសកម្ពុជា មានចំនួនជាង ១០ ម៉ឺននាក់ ដោយក្នុងនោះមាន«អ្នកទេសចរ»ទទួលបានការលើកលែងទិដ្ឋាការ (Free Visa) ចំនួន ៤៤,៥០០ នាក់ ប្រហែល ៤៥% នៃចំនួនសរុបនៃពលរដ្ឋចិនដែលចូលមកក្នុងប្រទេស។ នេះបើយោងតាម លោកឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងប្រាប់ ស៊ីស៊ីថាមស៍។

លោក សុខ វាសនា បានគូសបញ្ជាក់ថា ចាប់តាំងពីកម្មវិធីសាកល្បងសម្រាប់ការលើកលែងទិដ្ឋាការ (Free Visa) អនុវត្តនៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២៦ មក ពលរដ្ឋចិនជាង ១០០,០០០ នាក់បានចូលមកកម្ពុជាគិតត្រឹមថ្ងៃទី ២ ខែសីហា។ក្នុងចំណោមភ្ញៀវទេសចរទាំងនេះ ប្រហែល ៤៤,៥០០ នាក់គឺជាអ្នកទេសចរដែលគ្មានទិដ្ឋាការ ដែលមានចំនួនប្រហែល ៤៥% នៃចំនួនសរុបនៃពលរដ្ឋចិនដែលចូលមកក្នុងប្រទេស។ អ្នកដែលនៅសល់បានចូលជាមួយនឹងទិដ្ឋាការអាជីវកម្ម ឬប្រភេទទិដ្ឋាការផ្សេងទៀត។

គួរបញ្ជាក់ថា កម្ពុជាបានអនុញ្ញាតដាក់ឱ្យលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន រួមទាំងចិនដីគោក ចិនហុងកុង និងចិនម៉ាកាវ លើកលែងចិនតៃវ៉ាន់ ទោះធ្វើដំណើរត្រង់ចេញពីប្រទេសចិន ឬប្រទេសណាផ្សេងក៏ដោយឱ្យតែកាន់លិខិតឆ្លងដែន PRC ចូលមកប្រទេសកម្ពុជា នឹងទទួលបានការលើកលែងទិដ្ឋាការ ដោយអាចស្នាក់នៅក្នុងប្រទេសកម្ពុជាបានចំនួន ១៤ថ្ងៃ ក្នុងអំឡុងពេល ៤ខែ (គិតចាប់ពីថ្ងៃទី ១៥ ខែមិថុនា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦) ដោយពុំតម្រូវឱ្យមានពាក្យស្នើសុំ និងពុំមានបង់កម្រៃដោយគ្រាន់តែបំពេញ E-arrival card ។ ក្នុងកំឡុងពេលសុពលភាព នៃការអនុវត្តនេះ ភ្ញៀវទេសចរចិនអាចអញ្ជើញមកកម្ពុជាប៉ុន្មានលើកក៏បាន៕

Khcct banner

អត្ថបទទាក់ទង